រំភើបជំនួស! អ្នកជំនួញអនឡាញ ចែយៀក ប្រកាសផ្ដល់រថយន្ត ១គ្រឿង រួមទាំង Laptop ដល់យុវតីនិទ្ទេសA លំដាប់ពិន្ទុខ្ពស់ជាងគេទូទាំងប្រទេស
អ្នកជំនួញអនឡាញដ៏ល្បី ចែយៀក បានប្រកាសផ្ដល់រថយន្តមួយគ្រឿង រួមទាំងLaptop ដល់យុវតី ឃុន ដាលីណា បេក្ខជននិទ្ទេសA នៅខេត្តបន្ទាយមានជ័យ ទទួលបានពិន្ទុខ្ពស់ លំដាប់ពិន្ទុ១០០ ខ្ពស់ជាងគេទូទាំងប្រទេស ក្នុងលទ្ធផលប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៥នេះ ដើម្បីជាការលើកទឹកចិត្ត និងកោតសរសើរនូវការខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានលិទ្ធផលល្អ។
នេះបើយោងតាមការបង្ហោះរបស់ ចែយៀក បានប្រកាសបែបនេះថា៖ «អបអរសាទរប្អូនស្រី ដែលទទួលបាននិទ្ទេសA បានពិន្ទុលំដាប់១០០ ទទួលបានឡាន ១គ្រឿង និង Laptop MacBook ចំនួន១ សរុបជាទឹកប្រាក់ជាង ១មុឺនដុល្លារ»។
បន្ថែមពីនេះ អ្នកជំនួញអនឡាញ ចែយៀក ក៏បានប្រកាសផ្ដល់ម៉ូតូជូនសិស្សនិទ្ទេស A ដែលមានលំដាប់ពិន្ទុខ្ពស់ នៅខេត្តក្រចេះ ដែលជាស្រុកកំណើតរបស់ខ្លួន ព្រមទាំងនឹងអាចមានរង្វាន់លើកទឹកចិត្តផ្សេងៗដល់សិស្សនិទ្ទេសB C D បន្ថែមទៀតជាបន្តបន្ទាន់ទៀត។
គួរបញ្ជាក់ផងដែរថា អ្នកជំនួញអនឡាញ ចែយៀក កំពុងតែទទួលបានការគោរពស្រលាញ់ខ្លាំងពីប្រជាពលរដ្ឋខ្មែរ តាមរយៈលោកស្រីបានជួយដល់ការងារសង្គមជាច្រើន ជាពិសេសគឺតែងតែផ្ដល់នៅជំនួយដល់កងទ័ពឈរជើងការពារព្រំដែនក្នុងគ្រាដែលប្រទេសកំពុងរងការឈ្លៀនពាននេះផងដែរ៕ អត្ថបទដោយ៖ Sun Darasy




热门评论
评论