វាយខ្នោះឪពុកចុងម្នាក់ ពីបទបំពានផ្លូវភេទកូនស្រីចុងអាយុ ៣ឆ្នាំ
(កណ្តាល)៖ ឪពុកចុងតិរច្ឆានម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ព្រោះតែបំពានផ្លូវភេទកូនស្រី.ដែលទើបអាយុ៣ឆ្នាំបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរការចាប់ខ្លួននេះបានកើតឡើងកាលពីថ្ងៃទី២៧ខែ កញ្ញា ឆ្នាំ២០២០ វេលាម៉ោង២១និង០០ នាទីនៅចំណុចបន្ទប់ជួលលេខ៣០ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជនរងគ្រោះត្រូវជាកូនចុងឈ្មោះ.ត.ប.រ.ភេទស្រីអាយុ០៣ឆ្នាំ(ឆ្នាំកំណើត០៣ខែមករាឆ្នាំ២០១៧)ជនជាតិខ្មែរ មុខរបរក្នុងបន្ទុក ស្នាក់នៅបន្ទប់ជួលលេខ ៣០ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ម្តាយបង្កើតឈ្មោះ សេង ថៃអ៊ី អាយុ២៣ឆ្នាំ មុខរបររត់តុតាមហាងឪពុកបង្កើតឈ្មោះ សួ តាក់ អាយុ២៨ឆ្នាំ បាន(លែងលះគ្នា)ដោយឡែកជនសង្ស័យត្រូវជាឪពុកចុងឈ្មោះ សុខ ពិសិដ្ឋ ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ -មានទីលំនៅបន្ទប់ជួលលេខ៣០ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន)នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២០ ។
ពីបទ រំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោសទាក់ទង និងអាយុរបស់ជនរងគ្រោះជា(អនិតិជន)វត្ថុតាងចាប់យក៖ ១-ខោក្នុងជើងខ្លី ពណ៌ស្វាយ មានរូបតុក្តតា មានស្នាមប្រឡាក់ទឹកពណ៌ក្រហមក្រម៉ៅ ចំនួនមួយ ២ ខោជើងវែង ឆ្នូតពណ៌ខ្មៅ មានស្នាមប្រឡាក់ទឹកពណ៍ក្រហមក្រម៉ៅ ចំនួនមួយ។កាលពីវេលាកើតហេតុខាងលើ ម្តាយមីងរបស់ជនរងគ្រោះឈ្មោះសេងជូអេង អាយុ២០ឆ្នាំ បានមកលេងជនរងគ្រោះដល់បន្ទប់ជួល ពេលនោះបានឃើញជនរងគ្រោះដែល ត្រូវជាក្មួយបង្កើតមានប្រឡាក់ទឹកពណ៍ក្រម៉ៅជាប់ខោលីអូនិងហើយមានអាការៈស្លេកស្លាំងមិនស្រួលខ្លួន ក៏សម្រាតខោចេញឃើញមានទឹកពណ៍សជាប់ប្រដាប់ភេទរាងជាខ្ទុះ ពេលនោះគាត់ក៏បានសាកសួរក្មួយថា មានរឿងអ្វីកើតឡើងចំពោះក្មួយនណាធ្វើបាបក្មួយ ជនរងគ្រោះឆ្លើយប្រាប់ថា គាត់ត្រូវឪពុកចុងបំពានផ្លូវភេទបណ្តាលអោយចេញឈាម ហើយឈឺផ្សារខ្លាំងណាស់ កាលពីបីបួនថ្ងៃមុន ម្តាយមីងនិងយាយរបស់ជនរងគ្រោះបានសាកសួរម្តាយរបស់ជនរងគ្រោះតែម្តាយជនរងគ្រោះបានជេស្តីអោយពួកគាត់ថាកុំអោយជឿជនរងគ្រោះវាចេះតែនិយាយផ្តេសផ្តាសនោះទេ និងមិនព្រមនាំជនរងគ្រោះមកដាក់ពាក្យបណ្តឹងឡើយ
ក្រោយមកដោយមិនអស់ចិត្តម្តាយមីងនិងយាយរបស់ជនរងគ្រោះបាននាំជនរងគ្រោះមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលតាខ្មៅ រួចហើយសមត្ថកិច្ចប៉ុស្តិ៍ក៏បានចុះទៅ នាំខ្លួនជនសង្ស័យដែលជាឪពុកចុងយកមកសាកសួរនៅប៉ុស្តិ៍នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យប្រកែកមិនព្រមសារភាពឡើយ ជនសង្ស័យនិងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋានដើម្បីចាត់ការតាមនិតិវិធី៕ផេង ភាព
热门评论
评论