អត្ថន័យ (សម្តីជាឯក លេខជាទោ អក្សរជាត្រី)
បងប្អូនមួយចំនួនប្រាកដជាធ្លាប់បានលឺរួចមកហើយនូវឃ្លាខាងលើ ក្នុងអត្ថបទនេះខ្ញុំនិងធ្វើការបកស្រាយអត្ថបទខាងលើនេះជូនបងប្អូនអ្នកអានតាមការយល់ដឹងរបស់ខ្ញុំដូចតទៅ៖
រូបតំណាង
- សម្តីជាឯក៖
សម្តី គឺការនិយាយ ការពោលវាចា ឯក ប្រែថាដំបូង ទីមួយ សម្តីជាឯកគឺលោកចង់សម្តៅយកការនិយាយស្តី
ជាចម្បងគេ ជាទីមួយ គឺការរស់នៅប្រចាំថ្ងៃអ្នកត្រូវតែពូកែនិយាយ និយាយត្រូវ និយាយឱ្យមានប្រយោជន៍។
រូបតំណាង
- លេខជាទោ៖
ទោ ប្រែថាពីរ ជាទីពីរ លេខនិពន្តនេះគឺលោកចាត់ជាទីពីររបស់មនុស្ស គឺអ្នកត្រូវមានការឈ្លាសវៃក្នុងការគិតលេខបានរហ័ស ដឹងខាតចំណេញភ្លាមៗ ក្នុងការរស់នៅប្រចាំថ្ងៃអ្នកត្រូវមានភាពប៉ិនប្រសព្វក្នុងការគិត
លេខ ដឹងខាតចំណេញក្នុងការរកស៊ីផងដែរ។
រូបតំណាង
- អក្សរជាត្រី៖
ត្រី ប្រែថាបី ឬទីបី អក្សរនេះលោកចាត់ទុកជាទីបីរបស់មនុស្ស ពោលគឺក្នុងជីវភាពប្រចាំថ្ងៃអ្នកត្រូវមានភាពប៉ិនប្រសព្វក្នុងការសរសេរអក្សរ ចេះសរសេរលិខិតទំនាក់ទំនងផ្លូវការឱ្យកើតជាប្រយោជន៍បាន ។
អត្ថបទដោយ៖ គឹមហ៊ាង




热门评论
评论