ធនាគារ ABA សាខាជ្រោយចង្វារ មានករណីឆ្លង Covid-19
នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១០ ដល់ម៉ោង ១១និង៣០ អ្នកជំងឺកូវីដ១៩ បានចូលទៅកាន់ធនាគារ ABA សាខាជ្រោយចង្វារ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៦ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ អំពាវនាវឱ្យពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា។
ដើម្បីសុវត្ថិភាព សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅតំបន់ហានិភ័យខាងលើនេះ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕ ដោយ៖ ឃួន លក្ខិណា
សេចក្តីប្រកាសចែករំលែកព័ត៌មាន៖
នេះជាអត្ថបទដើមរបស់Tnaot សូមទាក់ទងសុំការអនុញ្ញាតដើម្បីចុះផ្សាយបន្ត។ ប្រសិនបើចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត នឹងត្រូវចាត់ទុកថាជាការលួចចម្លងនិងរំលោភកម្មសិទ្ធិបញ្ញា។ សូមទាក់ទងតាមអ៊ីមែល support@tnaot.com ឬទូរសព្ទ 023922788 ។
ចុចកន្លែងនេះចូលមើលបន្ថែម
មតិល្បី
សរសេរមតិ