ព្រះពុទ្ធបដិមា កម្ពស់ជិត ២០ម៉ែត្រ ឆ្លាក់ពីថ្មភ្នំបណ្ដែតខ្លួនយ៉ាងស្កឹមស្កៃ នៅក្បែរជើងភ្នំព្រះរាជទ្រព្យ
ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា មានទីតាំងស្ថិតនៅភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល នៅក្បែរជើងភ្នំ អដ្ឋរស្ស ឬភ្នំព្រះរាជទ្រព្យអតីតរាជធានីខ្មែរនាសម័យឧត្តុង្គ។
ទីនោះគឺជាមជ្ឃមណ្ឌលវិបស្សនាដំបូងគេបង្អស់ ដែលបានបើក ទ្វារ ឲ្យសិក្ខាមតាម ដែលជាកុលបុត្រខ្មែរ បានសិក្សាបដិបត្តិវិបស្សនាធុរៈអប់រំចិត្ត ដែលជាមាគា៍ រឺផ្លូវដឹកនាំសត្វលោកឲ្យមានសេចក្តីសុខស្ងប់តាមផ្លូវកាយ វាចា និងចិត្តមានភិក្ខុ សាមណេរ ឧបាសក ឧបាសិកា សីលវ័ន្ត សីលវតី ទាយក និងទាយិកាជាច្រើនកំពុងបដិបត្តិនូវសាសនព្រហ្មចរិយធម៌។


ក្រៅពីសំណង់បម្រើឲ្យវិស័យសាសនាជាច្រើនតាមមុខងារផ្សេងៗ ពុទ្ធមណ្ឌលវិបស្សនាធុរៈ ក៏មាននូវព្រះពុទ្ធបដិមា កម្ពស់ ១៨ ម៉ែត្រ តំណាងឲ្យភ្នំអដ្ឋរស្ស សាងអំពីថ្មភ្នំត្រូវបានឆ្លាក់យ៉ាងផ្ចិតផ្ចង់ នៅព្រៃធុតង្គ នាបរិវេណពុទ្ធមណ្ឌលវិបស្សនាធុរៈនេះតែម្ដង។
បដិមាជាទីសក្ការនេះត្រូវបានឆ្លាក់តាំងពីឆ្នាំ២០១៨មកម្ល៉េះ ហើយបច្ចុប្បន្នក្លាយជាទីពេញនិយមសម្រាប់ពុទ្ធបរិស័ទ ទៅថ្វាយបង្គំ និងប្រារព្ធពិធីសាសនានានា ដូចជានៅថ្ងៃមាឃបូជា ពិសាខបូជា និងភ្ជុំបិណ្ឌជាដើម។ គួរបញ្ជាក់ថា ភ្នំឧដុង្គគឺជាទីកន្លែងប្រវត្តិសាស្ត្រស្នូលនៃក្រុងឧដុង្គ ដោយនៅលើភ្នំនេះ មានព្រះចេតិយនៃអតីតព្រះមហាក្សត្រនិងព្រះរាជវង្សានុវង្សមួយចំនួន វិហារព្រះពុទ្ធសាសនាផង។
នៅឆ្នាំ១៩១៧ ព្រះបាទស៊ីសុវត្ថិទ្រង់បានត្រាស់បង្គាប់ឱ្យធ្វើសិលាចារឹកដាក់នៅមុខព្រះចេតិយយ៉ាងតិចពីរ។ ព្រះបាទសម្ដេចព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នរោត្តមសីហនុ ទ្រង់បានដង្ហែព្រះបរមសារីរិកធាតុនៃសម្មាសម្ពុទ្ធមកដាក់លើភ្នំនេះ ដែលធ្វើឲ្យសំណង់សាសនាបន្តបន្ទាប់ត្រូវបានសាងសង់នៅបរិវេណជុំវិញនោះ៕









ប្រភពរូប៖ Sroh jin | bvdoc
热门评论
评论