មូលហេតុអ្វី បានជាមនុស្សចាស់គួរតែហាត់យោគៈ ?
ការហាត់យោគៈគឺមិនត្រូវបានកំណត់នោះទេ គ្រប់គ្នាគឺអាចហាត់បានទាំងអស់ មិនថា កូនក្មេង បុរស ស្រ្ដី ស្រី្ដមានផ្ទៃពោះ និង មនុស្សចាស់ក្ដីរិតតែទទួលបានការលើកទឹកចិត្តអោយធ្វើការអនុវត្តន៏យោគៈ ។

រូបដំណាង
ពេលចូលដល់វ័យចំណាស់ ជាវ័យមួយដែលត្រូវយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើសុខភាពរាងកាយ និង ផ្លូវចិត្តជាចម្បង ។ វាជាការពិត អាយុគ្រាន់តែតួលេខប៉ុណោះ ទោះបីជាមនុស្សចាស់ដែលគាត់ទើបតែចាប់ផ្ដើមមានចំណាប់អារម្មណ៏ជាមួយយោគៈក្ដី ក៏គាត់អាចចាប់ផ្ដើមហាត់បាន ។
តាមការសិក្សារមួយបានអោយដឹងថា យោគៈបានទទួលការពេញនិយមចំពោះមនុស្សចាស់ក្នុងឆ្នាំ ២០១៦ ដែលមានមនុស្សចាស់អាយុប្រហែល ៥០ ឆ្នាំប្រម៉ាណ ១៤ លានអ្នកក្នុងសហរដ្ឋអាមេរិចបានធ្វើការអនុវត្តន៏យោគៈ វាជាចំនួនដែលកើនឡើងយ៉ាងច្រើន បើប្រៀបធៀបទៅនឹងឆ្នាំ ២០១២ ដែលមានអ្នកអនុត្តន៏យោគៈចំនួនត្រឹមតែ ៤ លានអ្នកប៉ុណោះ ។

រូបដំណាង
សម្រាប់មនុស្សចាស់ដែលគាត់ចង់ស្វែងរកវិធីក្នុងការជួយបង្កើនសុខភាពរាងកាយអោយនៅតែរឹងមាំ និង សុខភាពទូទៅ ទាំងផ្លូវចិត្តក្ដី គាត់អាចធ្វើការអនុវត្តន៏យោគៈបាន ព្រោះវានឹងជួយផ្ដល់អត្ថប្រយោជន៏ច្រើនលើសពីនេះទៅទៀត ។
តើយោគៈផ្ដល់អត្ថប្រយោជន៏អ្វីខ្លះដល់មនុស្សចាស់ ?
សុខភាពរាងកាយ
- ជួយអោយរាងកាយរឹងមាំ និង មានលំនឹងល្អ
- ជួយអោយរាងកាយបត់បែនបានល្អ
- ជួយអោយប្រព័ន្ធដង្ហើមធ្វើការបានល្អ
- ជួយអោយឆ្អឹងមានសុខភាពល្អ និង រឹងមាំ
- ជួយអោយសុខភាពប្រព័ន្ធរំលាយអាហារ
- ជួយខួរក្បាលនៅរក្សារការចងចាំល្អ
- ជួយអោយសម្រាន្ដលក់ស្រួល
សុខភាពផ្លូវចិត្ត
- ជួយអោយផ្លូវចិត្តស្ងប់ គិតតែរឿងល្អៗ
- បំបាត់នូវទុកកង្វល់ ក្ដីបារម្មណ៏ផ្សេងៗ
- ជួយអោយខួរក្បាលចងចាំល្អ
- ជួយអោយមានអារម្មណ៏ស្រស់ស្រាយ និង រីករាយជានិច្ច
សរសេរដោយ : សេន ចាន់ហៀង & លី ស្រីនិច្ច
热门评论
评论