មិនធម្មតា! លោកជំទាវ យឹម ឆៃលីន ក៏ជាភ្ញៀវកិត្តិយសកម្មវិធីបង្ហាញម៉ូដ Dior នៅបារាំង
កាលពីសប្ដាហ៍មុននៅក្នុងកម្មវិធី Paris Fashion Week របស់ម៉ាក់ Dior បានរៀបចំឡើងកក្រើកវិស័យបង្ហាញម៉ូដ ដែលមានតារាល្បីៗជាតំណាងបានចូលរួម។ ក្នុងនោះបើយើងក្រឡេកមើលទៅលោកជំទាវ យឹម ឆៃលីន វិញក៏មានវត្តមាននៅក្នុងកម្មវិធីនោះដែរ។
ភរិយាដ៏ស្រស់ស្អាតរបស់ឯកឧត្តម ហ៊ុន ម៉ានី ក៏បានលេចមុខក្នុងវីដេអូមួយចេញផ្សាយលើគណនី YouTube ផ្លូវការរបស់ដ៏ល្បីលំដាប់ពិភពលោក Dior នោះផងដែរ។ បើក្រឡេកទៅមើលគណនី Instagram របស់លោកជំទាវវិញបានបង្ហាញរូបភាពជាច្រើនសន្លឹកចូលរួមនៅក្នុងវិធីបង្ហាញម៉ូដ និងកម្មវិធីជប់លៀងរបស់ Dior នៅទីក្រុងប៉ារីស។
រំលឹកកាលពីពាក់ពីឆ្នាំ ២០១៩ លោកជំទាវ យឹម ឆៃលីន បានបង្កឲ្យមានការភ្ញាក់ផ្អើលមួយនៅលើបណ្ដាញសង្គម ក៏ព្រោះតែវត្តមានភរិយាឥស្សរជនជាន់ខ្ពស់របស់កម្ពុជា ក៏បានដើរលើកម្រាលព្រំក្រហមក្នុងមហោស្រពភាពយន្តក្រុងកានប្រទេសបារាំង ហៅថា “Cannes Film Festival 2019” ៕ អត្ថបទ៖ ទ្រី រ៉ាវី
មតិល្បី
សរសេរមតិ