ថាមពលកំដៅ Geothetmal
ថាមពលកម្ដៅកកើតឡើងពីប្រភពផ្សេងៗគ្នាហើយថាមពលទាំងនោះមានដូចជា ថាមពលកម្ដៅព្រះអាទិត្យ ថាមពលកម្ដៅពីចំហេះ ថាមពលកម្ដៅផែនដី។ ថាមពលទាំងនេះបានផ្ដស់ជាប្រយោជន៍ដល់អ្នកប្រើប្រាស់បានច្រើនណាស់។ នៅក្នុងអត្ថបទនេះយើងនិងលើកយកថាមពល កំដៅផែនដី Geothermal មកបកស្រាយ។ ថាមពលកម្ដៅ(Geothermal) គឺជាថាមពលដែលបានមកពីផ្នែកខាងក្នុងនៃផែនដីហើយវាអាចបម្លែងពីថាមពលកម្ដៅទៅជាថាមពលអគ្គិសនី។ រោងចក្រនៃការផលិតថាមពលកម្ដៅដីនេះ គឺភាគច្រើនគេកសាងនៅតំបន់វាលឬតំបន់ដាច់ស្រយាល។

Geothermal មកពីពាក្យក្រិកដែល 'Geo' សំដៅលើផែនដី ហើយ Therme សំដៅលើកំដៅ។ ថាមពលនេះគេប្រើប្រាស់វាភាគច្រើននៅប្រទេសលោកខាងលិចជាពិសេសនៅសហរដ្ឋអាមេរិក។ គេថាផែនដីក្ដៅ ទេមិនដូចនោះទេ! វាដូចជាកំដៅរាងកាយយើងអញ្ចឹង ជាមួយនឹងសីតុណ្ហភាពជិត ១១០០០ដឺក្រេ Fahrenheit ស្នូលរបស់ផែនដីគឺក្ដៅជាងព្រះអាទិត្យហើយមនុស្សបានរកឃើញវិធីទាញយកថាមពលកដៅមួយផ្នែកតូចដោយសុវត្ថិភាពដើម្បីបង្កើតថាមពល។ វាបានគេហៅថា ថាមពលកំដៅផែនដី។ ផែនដីកំពុងបញ្ចេញកម្ដៅឥតឈប់ឈរ ពេលខ្លះយើងថែមទាំងឃើញវា នៅក្នុងទម្រង់ជា ប្រភពទឹកក្ដៅ ឬ Gesers ដូចជាOld Faithful នៅឧទ្យានជាតិ Yellowstone ។


កំដៅពីផែនដីគឺជាទម្រង់ថាមពលដ៏ចំណាស់បំផុតមួយដែលអាចទុកចិត្តបានបំផុត ហើយបើយើងនិយាយដល់ទៅ៤.៥លានឆ្នាំមុន។ វប្បធម៍រូមាំងបុរាណចិន និងសហរដ្ឋរអាមេរិកជាដើម បានប្រើប្រាស់ថាមពលកំដៅក្នុងផែនដីអស់រាបពាន់ឆ្នាំដោយដោយប្រើប្រាស់ប្រភពទឺករ៉ែក្ដៅសម្រាប់ងូតទឹក ចំអិនអាហារ និង បរភោគ។

កម្ដៅត្រូវបានអនុវត្ដដោយផ្ទាល់សម្រាប់ការប្រើប្រាស់ផ្សេងៗនៅក្នុងអាគារផ្លូវថ្នល់ កសិកម្ម រោងចក្រឧស្សាហកម្ម និងសូម្បីតែផ្ទះក្នុងឆ្នាំ២០១៩ រោងចក្រថាមពលក្នុងដីរបស់សហរដ្ឋអាមេរិកផលិតអគ្គិសនីបាន១៦ ពាន់លានគីឡូវ៉ាតម៉ោងដែលទាំងអស់នៅភាគខាងលិចនៃសហរដ្ឋអាមេរិក នោះគ្រាន់តែជាប្រភាគតូចតិចជាងពាក់កណ្ដាលភាគរយនៃការផលិតអគ្គិសនីតាមខ្នាតឧបករណ៍ប្រើប្រាស់សរុបរបស់សហរដ្ឋអាមេរិក ហើយមានសក្ដានុពលខ្លាំង តាមពិតកម្តៅនៅក្នុងដីមានច្រើន ដូច្នេះហេតុអ្វីបានជាយើងមិនប្រើបន្ថែមទៀត?

កំម្ដៅនៅក្នុងដីគឺជាប្រភពមួយនៃថាមស្អាតដែលបានរុករកតិចតួចបំផុត ជាមួយនឹងអត្រាវែងឆ្ងាយបែបនេះ អ្នកវិទ្យាសាស្រ្ដបន្ដធ្វើការលើមធ្យោបាយល្អជាងមុនដើម្បីចាប់យក និងប្រើប្រាស់ធន់ធានធម្មជាតិដែលអាចកកើតឡើងវិញបានស្អាត និងប្រើប្រាស់វាបានគ្រប់ទីកន្លែងនៅក្នុងសហរដ្ឋអាមេរិក។
ដកស្រង់ចេញពី NREL Energy Basics: Geothermal - YouTube
热门评论
评论