៣៥កន្លែងល្បីៗក្នុងទឹកដីខេត្តសៀមរាប ចូលឆ្នាំខ្មែរខាងមុខនេះ ដើរលេងឲ្យបែកផ្សែងតែម្តង
ខេត្តសៀមរាប មិនត្រឹមតែជាទឹកដីប្រវត្តិសាស្ត្រ អរិយធម៌ វប្បធម៌ ប្រាសាទបុរាណដ៏ល្អផូផង់របស់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ក្រៅពីប្រសាទបុរាណដែលជាកេរ្តី៍ពីដូនតា ខេត្តសៀមរាបក៏មានកន្លែងទេសចរណ៍ កំសាន្តជាច្រើនផ្សេងទៀតដែល មានទេសភាពស្អាត បរិយាកាសល្អ និងជាគោលដៅ គួរជាទីទាក់ទាញចង់ទៅសម្រាកកម្សាន្តជាបំផុតមួយ។
ថ្ងៃនេះ សូមណែនាំ បងប្អូនយើងនូវកន្លែងកម្សាន្តស្អាតៗ ទុកគ្រាន់ដើរលេងកម្សាន្តពេលទៅដល់ទឹកដីខេត្តសៀមរាប ដែលកន្លែងកម្សាន្តក្រៅពីប្រាសាទ គឺមានរហូតដល់ទៅជាង៣៥កន្លែង ក្នុងនោះរួមមាន ៖
១.សារមន្ទីរមីន
២. សារមន្ទីរសង្គ្រាម
៣. ហ្វារ (កន្លែងសម្តែងសៀក)
៤. ស្នាមញញឹមនៃអង្គរ (Smile of Angkor) កន្លែងសម្តែងរឿងប្រវត្តិសាស្រ្ត
៥.សារះមន្ទីរជាតិអង្គរ
៦.ឧទ្យានជាតិភ្នំគូលេន
៧.រមណីយដ្ឋានទឹកធ្លាក់ក្បាលស្ពាន
៨. ផប់ស្ត្រីត
៩. រមណីយដ្ឋានត្រាវកុដ
១០.ពើងតានាន់
១១.បារាយទឹកថ្លា
១២.ពិភពទឹកអង្គរ
១៣.អង្គរបាឡុង (ជិះបាឡុងមើលទេសភាពជុំវិញទីក្រុងអង្គរ)
១៤.ភ្នំក្រោម និង សួនផ្កានៅភ្នំក្រោម
១៥. ភូមិលិចទឹកកំពង់ភ្លុក
១៦.ភូមិលិចទឹកកំពង់ឃ្លាំង
១៧.ភូមិលិចទឹកចុងឃ្នៀស
១៨.ភូមិលិចទឹកមេជ្រៃ
១៩. Artisan D'angkor (កន្លែងឆ្លាក់រូបពីថ្ម ការគូរូបលើក្រណាត់សូត្រ ផ្សេងៗ)
២០.Silk Farm (កន្លែងចិញ្ចឹមដង្កូវនាង តម្បាញសូត្រ)
២១. ផ្លូវ៦០ម៉ែត្រ
២២. King Road
២៣.ផ្សាររាត្រីអង្គរ
២៤.The Scenery Natural Campsite (កន្លែងសម្រាកលក្ខណះបោះតង់)
២៥.លតខ្សែរ៉តពីដើមឈើមួយ ទៅដើមឈើមួយ កំពស់ពី៤៥ ទៅ៥០ម៉ែត្រ ក្នុងព្រៃតំបន់អង្គរ
២៦.ភ្នំអំពិល
២៧.T-Gallery (ផ្សារទំនើបលក់របស់ប្រេនសុទ្ធតែតម្រូវអោយមានPassport+សំបុត្រយន្តហោះទៅក្រៅប្រទេសសម្រាប់ការទិញទំនិញនៅទីនោះ)
២៨.ទីលានវាយកូនហ្គូល
២៩.កសិដ្ឋានចិញ្ចឹមសេះ
៣០.Quad Bike adventure
៣១.រូបគំនូរ3D
៣២.Micro flight
៣៣.ជិះយន្តហោះកន្ទុំរុយមើលទេសភាពជុំវិញតំបន់អង្គរ ក្រុងសៀមរាប និង ទន្លេសាប
៣៤.កសិដ្ឋានចិញ្ចឹមក្រពើ
៣៥.សួនមេអំបៅ
នេះជាកន្លែងដែលមានទេសភាពស្អាតៗដែលអាចឲ្យបងប្អូនទៅកម្សាន្តដោយរីករាយបាន។គូរបញ្ជាក់ផងដែរថា ខេត្តសៀមរាបមិនត្រូវតែមានកន្លែងដើរកម្សាន្តយ៉ាងសំបូរបែបទេទាំង៣៥កន្លែងនេះទេ តែក៏មានកន្លែងផ្សេងៗជាច្រើនទៀត ក្នុងនោះផងដែរខេត្តសៀមសៀមរាប ក៏បានប្រែប្រួលមុខមាត់ថ្មីកាន់តែពិសេស ស្អាតជាងមុនទៀតតាមរយះកាលសាងសង់ផ្លូវ៣៨ខ្សែដ៏ស្រស់ស្អាត ដែលនឹងសម្ភោធប្រើប្រាស់ជាផ្លូវការ នៅដើមខែមេសាខាងមុខនេះ៕ ដោយ ៖SM
ប្រភព៖ ដើរលេងសៀមរាប
មតិល្បី
សរសេរមតិ