រឿងប្រលោមលោក(សង្ខេប) :មេសា និងគ្រួសារកំសត់ (ភាគ២)
មុននឹងចូលសាច់រឿងសុំពណ៌នាបន្តិចដើម្បីឲទស្សនិជនងាយយល់(និយាយអំពី ប្រវិត្តសង្ខេបរបស់មេសា:គាត់មានបងប្អូនពីរអ្នកប្រុសទាំងពីរ គាត់ជាក្មេងឧស្សាហ៍គាត់ធ្វើការមិនប្រកាន់ការងារឡើយ គាត់ជាសិស្សម្នាក់រៀនមិនពូកែបុ៉ន្មានទេ ចរិកលក្ខណៈស្លូតបូត មិនសូវចេះនិយាយស្តីឡើយ)។
អស់ជាច្រើនខែកន្លងផុតទៅមេសាបានដល់ខែប្រលងបាក់ឌុប ទួសគាត់រវល់ជួយការងារឪពុកម្តាយយ៉ាងណាក៏គាត់ឆ្លៀតមើលមេរៀនរបស់គាត់ជាប្រចាំ លុះដល់ថ្ងៃប្រលងមកដល់ មេសាបានទៅស្នាក់អាស្រ័យជាមួយមិត្តរបស់គាត់នៅផ្ទះអ៊ុំរបស់មិត្តភ័ក្តគាត់(មិត្តភ័ក្តមេសាឈ្មោះវិណៃ ជាប្រុសដូចគ្នា)។

(រូបតំណាង ទិដ្ឋភាពមុនពេលប្រលង)
ការប្រលងបានកន្លងផុតទៅរយៈពេលពីរថ្ងៃ កាលបើប្រលងចប់រួចមេសាក៏ជំរាបលាអ៊ុំដែលឲស្នាក់អាស្រ័យផ្ទះគាត់ពីរ បីថ្ងៃនេះ គាត់លាអ៊ុំរួចបានត្រឡប់មកផ្ទះវិញ (ពេលនេះគាត់បានធូរស្បោយក្នុងចិត្តដែលបានប្រលងរួច)។
មេសាបានបញ្ចប់ការសិក្សារួចហើយ គាត់មានពេលជួយឪពុកម្តាយរបស់គាត់ច្រើនជាមុន គាត់បានជួយមើលថែស្រូវ និងទាជារៀងរាល់ថ្ងៃ (នេះបានសបញ្ជាក់ថាមេសាជាកូនឧស្សាហ៍ម្នាក់ក្នុងគ្រួសារ ប្អូនៗបងៗដែលជាកូនគួរយកគំរូបតាតួអង្គក្នុងរឿងរបស់យើង កុំទៅចំណាយដើរលេងឥតប្រយោជន៍)។
ដល់ពេលចេញលទ្ធផលមកមេសាត្រេកអរយ៉ាងខ្លាំងដែលប្រលងជាប់និទ្ទេសD ខាងវិទ្យាសាស្រ្តសង្គម ទោះនិទ្ទេសនេះមិនខ្ពស់តែគាត់ពេញចិត្តទទួលយក ព្រោះវាជាសម្ថតភាពរបស់យើងផ្ទាល់(គតិអប់រំ ត្រូវពេញចិត្តនូវសម្ថភាពខ្លួន ទោះវាមិនល្អខ្ពស់ដូចគេ ប៉ុន្តែយើងត្រូវពង្រឹងសម្ថភាពខ្លួន៉ងថែមទៀត)។
សូមអភ័យរាល់ការសរសេរខុស និងមានកំហុសខុសឆ្គងដោយប្រការណាមួយរបស់អត្ថបទរបស់ខ្ញុំបាទ។
អ្នកនិពន្ធ :មានសីហា
热门评论
评论