សេចក្តីប្រកាសព័ត៌មានបន្ទាន់៖ បុរសម្នាក់នេះ ដែលកម្ពុជាកំពុងតាមចាប់ខ្លួន នឹងបាន គេចពីសមត្ថកិច្ចអស់ រយៈពេលជាង[១០] ខែ
បុរស ដែលកម្ពុជាកំពុងតាមចាប់ខ្លួន៖ ជនល្មើសផ្លូវភេទ និងជនឆបោកឈ្មោះ សុធា អរុណ គេចពីសមត្ថកិច្ចអស់ រយៈពេលជាង[១០] ខែ!!!

អតីតប្រធានអង្គការ សុវណ្ណកុមារ ដែលបានបំផ្លាញកេរត្តិ៍ឈ្មោះ របស់អង្គការគឺ លោក សុធា អរុណ បានកំពុងរត់គេចខ្លួន ពី សមត្ថកិច្ច ដោយជោគជ័យ បើទោះបីជា មានដីកាចាប់ ខ្លួនជា ច្រើនដងចាប់តាំងពីខែកក្កដា ឆ្នាំ២០២១ក៏ដោយ។ សាលាដំបូងរាជធានីភ្នំពេញបាន ចេញដីកា ចាប់ខ្លួនជនបោកប្រាស់ និងរំលោភបំពាន សុធា អរុណ ចំនួន៣ករណី ពីបទឆបោក និង បទរំលោភសេពសន្ថវៈលើកុមារ បន្ទាប់ពីចៅក្រមស៊ើបសួរ បានរកឃើញ ភស្តុតាង នៃការធ្វើទារុណកម្ម ការរំលោភបំពាន ផ្លូវ ភេទ លើកុមារ ការឆបោក និងគៃបន្លំនៅ អង្គការសុវណ្ណ កុមារ ជាមណ្ឌលកុមារកំព្រា ដែលបុគ្គលនេះ បានគ្រប់គ្រង អស់រយៈ ពេលជាង ១៥ ឆ្នាំមកហើយ។ លោក សុធា អរុណ មានតួនាទីមើលការខុសត្រូវលើកុមារកំព្រា និងកុមារដែលត្រូវគេបោះបង់ចោលជាង ៥០នាក់។

មតិសាធារណៈជន បានបង្ហាញយ៉ាងច្បាស់អំពីការខឹងសម្បារ និងភ័យខ្លាច ខណៈដែលដីកា ចាប់ខ្លួនបុគ្គលនេះ ត្រូវបាន ផ្សព្វផ្សាយ យ៉ាងទូលំទូលាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២និងបានផ្សព្វផ្សាយ ទៅដល់ សាធារណៈជន ប្រមាណជាង៥០០,០០០នាក់ នៅលើបណ្តាញសង្គម Facebook ។ ជាអកុសលមិនទាន់មានព័ត៌មានអំពីការចាប់ខ្លួន ឬចំណាត់ការរបស់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃក្រសួងមហាផ្ទៃ ឬអង្គភាពនគរបាលណាមួយនៅឡើយ បើទោះបីជាមានការ ផ្ទុះកំហឹងពី សាធារណៈយ៉ាងទូលំទូលាយលើករណីនេះក៏ដោយ។ចាប់តាំងពីមានការបញ្ឈប់ពីតួនាទីរបស់គាត់នៅខែសីហា ឆ្នាំ២០១៩ លោក សុធា អរុណ និង បក្ខពួក បានចាត់វិធានការ ដោយ កម្រោលលើកុមារ អ្នកតំណាងផ្លូវច្បាប់ និងក្រុមការងារគ្រប់គ្រងរបស់អង្គការ សុវណ្ណ កុមារ ដើម្បីដើម្បី គេចពី ការទទួលទោស ចំពោះបទល្មើស ដែលខ្លួនបានប្រព្រឹត្តលើកុមារកម្ពុជា។ វិធានការទាំងនេះរួមមាន ការគំរាមសម្លាប់ក្រុមការងារគ្រប់គ្រងថ្មី និងកុមារ ការដាក់ពាក្យបណ្តឹងមិនពិតជាច្រើន ការបង្វែរភស្តុតាង លួងលោមកុមារឱ្យច្រានចោលសក្ខីកម្មរបស់ពួកគេ និងយុទ្ធសាស្ត្រ ផ្តល់ ព័ត៌មាន មិនពិតតាមរយៈសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយសង្គមនានា។

លោកសុធា អរុណ គឺជាបុគ្គលគ្រោះថ្នាក់មួយរូប សូមមេត្តាកុំមានទំនាក់ទំនង ជាមួយបុគ្គល រូបនេះអោយសោះ។សូមផ្តល់ព័ត៌មាន អំពី កន្លែងលាក់ខ្លួនរបស់បុគ្គលនេះទៅសមត្ថកិច្ចតាមរយៈលេខទូរស័ព្ទបន្ទាន់៖ ១២៨៨។
អង្គការ សុវណ្ណកុមារ អិលអិលស៊ី កំពុងសហការជាមួយដៃគូដើម្បីធានា នូវកិច្ច ការពារ សុវត្ថិភាព នៅក្នុងភូមិកុមារ ដើម្បី ផ្តល់ជូននូវបេសកកម្មចម្បងរបស់អង្គការសុវណ្ណកុមារនេះ៖ “បង្កើតបរិស្ថានមួយដែលផ្តល់នូវកន្លែងស្នាក់នៅដែលមានសុវត្ថិភាព និងចិញ្ចឹមបីបាច់ថែរក្សា កុមារកំព្រា និងកុមារដែលត្រូវបានគេបោះបង់ចោល ធ្វើយ៉ាងណា ដើម្បីអាចផ្តល់ ឱ្យកុមារអភិវឌ្ឍ បានទាំងរាងកាយ សតិបញ្ញាអារម្មណ៍ និង ស្មារតីប្រកបដោយសក្តានុពលពេញលេញរបស់ពួកគេ”។
សេចក្តីបញ្ចប់
អំពីអង្គការសុវណ្ណកុមារ អិលអិលស៊ី
អង្គការសុវណ្ណកុមារ អិលអិលស៊ី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៣ ដើម្បី មើលថែ ទាំ កុមារ កំព្រា និង កុមារ ដែលត្រូវបានគេ បោះបង់ ចោលនៅកម្ពុជា។ បេសកកម្ម របស់អង្គការ សុវណ្ណ កុមារ អិលអិល ស៊ី គឺបង្កើតបរិស្ថានមួយ ដែលផ្តល់នូវកន្លែងស្នាក់ នៅដែលមានសុវត្ថិភាព និង ចិញ្ចឹម បីបាច់ថែរក្សាកុមារកំព្រា និងកុមារដែលត្រូវបានគេបោះបង់ចោល ធ្វើយ៉ាងណា ដើម្បី អាច ផ្តល់ឱ្យកុមារអភិវឌ្ឍបានទាំងរាងកាយ សតិបញ្ញា អារម្មណ៍ និងស្មារតី ប្រកប ដោយ សក្តានុពលពេញលេញរបស់ពួកគេ។

មតិល្បី
សរសេរមតិ