ABC ច្នៃផលិតផលថ្មីជាមួយ “Reserve” ដែលជាស្រាបៀរលាយវីស្គីដំបូងគេក្នុងប្រទេសកម្ពុជា
រាជធានីភ្នំពេញ ៖ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ស្រាបៀរ ABC កំពុងបោះជំហានមួយកម្រិតទៀត តាមរយៈការណែនាំពីការផលិតថ្មីផ្តាច់មុខរបស់ខ្លួនគឺ ស្រាបៀរ ABC Reserve ដែលជាស្រាបៀររួមបញ្ចូលនូវរសជាតិវីស្គីដ៏ប្រណីត។ ABC ត្រូវបានគេស្គាល់តាមរយៈស្រាបៀរ “ Extra Stout ” ដ៏ល្បីល្បាញ ហើយឥឡូវនេះជាមួយនឹង “ Reserve ” ផលិតផលនេះ នឹងអញ្ជើញអតិថិជនទៅកាន់ពិភពរសជាតិដ៏ល្អឯកពីរលាយបញ្ចូលគ្នា ដែល ផលិតឡើងសម្រាប់អ្នកដែលស្វែងរកអ្វីៗបន្ថែមដល់ជីវិត និងចង់ស្វែងរកបទពិសោធន៍រសជាតិថ្មីៗផងដែរ។


លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានប្រសាសន៍ថា៖ «តាមរយៈស្រាបៀរ ABC Reserve យើងខ្ញុំចង់បង្កើតបរិយាកាសពិសេសៗទៅដល់ឱកាសជួបជុំគ្នាសម្រាប់ យុវជនជំំនាន់រក្រោយ តាមរយៈការទទួលបាននូវរបទពិសោធរសជាតិថ្មីបន្ថែម។ផលិតផលនេះពិតជាខុសប្លែកពីផលិតផលដទៃ ដែលនេះបានបញ្ជាក់ឲ្យឃើញថា ABC គឺជាយីហោ ដែលតែងតែឈានមុខគេក្នុងការបង្កើតឡើងនូវឧត្តមភាពដ៏ល្អឯក។យើងខ្ញុំមានក្តីរំភើបរីករាយដែលឃើញអតិថិជនរបស់យើងខ្ញុំទទួលបាននូវរសនិយមថ្មី ហើយ រីករាយ ក្នុងពេលរាត្រីដ៏អស្ចារ្យជាមួយ “ABC Reserve” ដែលជាស្រាបៀររួមបញ្ចូលនូវរសជាតិវីស្គីដ៏ប្រណីតរបស់យើងខ្ញុំ។»


ដូចទៅនឹងស្រាបៀរ ABC Extra Stout ដែរ ស្រាបៀរ ABC Reserve ត្រូវបានផលិតដោយគ្រឿងផ្សំ ដែលមានគុណភាពខ្ពស់បំផុត រួមទាំងស្រូវសាលីលំដាប់ខ្ពស់ដែលផលិតតាមស្តង់ដារគុណភាពអន្តរជាតិ ដែលជាការច្នៃប្រឌិតរបស់កំពូលអ្នកជំនាញផលិតស្រាបៀររបស់យើង។ ស្រាបៀរ ABC Reserve គឺជាស្រាបៀរប្រភេទថ្មី មានពណ៌មាសដ៏ប្រណីត អមដោយក្លិនក្រអូបឈ្ងុយឈ្ងប់ ព្រមទាំងរសជាតិប្រហើរ ពេញដប ដែលមានការរចនាថ្មីឡូយ រំលេចនូវពណ៌ទង់ដែង ជាពណ៌ប្រចាំផលិតផលនេះ។

លោកស្រី Susanne Bose ដែលកំពូលអ្នកជំនាញផលិតស្រាបៀររបស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានប្រសាសន៍ថា៖ «ការបង្កើតរូបមន្តដ៏ត្រឹមត្រូវសម្រាប់ស្រាបៀរ ABC Reserve ត្រូវបានចំណាយពេលមួយយ៉ាងយូរ។ ស្រាបៀររបស់ យើងនេះត្រូវបានផលិតដោយការដកស្រង់មតិពីអតិថិជនរបស់យើង ដើម្បីបង្កើតតុល្យភាពមួយដែលសមស្របគ្នា។ អ្នកពិសាអាច ទទួលបាន រសជាតិស្រាបៀរស្រទន់ដែលមាន ក្លិនប្រហើរបែបវីស្គី ធ្វើឲ្យពួកគេទទួលបាននូវបទពិសោធន៍មួយថ្មីដែលខុសពីវីស្គី។»


ដើម្បីសម្ពោធស្រាបៀរ ABC Reserve កម្មវិធីបង្ហាញត្រូវបានរៀបចំ នៅក្នុងពិធីជប់លៀងឯកជនផ្តាច់មុខមួយ ត្រូវបានធ្វើឡើង ដោយមានការសហការជាមួយនឹងបារដ៏ប្រណីតស្រស់ស្អាតបំផុតមួយក្នុងរាជធានីភ្នំពេញគឺ Bar Menaka។ ជាមួយនឹងការរចនាបទយ៉ាងពិសេសពី Bar Menaka កម្មវិធីដាក់បង្ហាញរបស់ស្រាបៀរ ABC Reserve បានផ្តល់ ជូននូវ កម្មវីធីកម្សាន្ត ដែលមានការលាយបញ្ចូលនូវការប្រគុំតន្ត្រី និង ការសម្តែងផ្សេងៗដែលនឹកស្មានមិនដល់។


ការសម្តែងនោះមានការចូលរួមសម្តែងរបស់កំពូលតារាល្បីក្នុងស្រុកគឺ អ្នកនាង ឱក សុគន្ធកញ្ញា ដែល បានបង្កើត នូវបរិយាកាស ដ៏អស្ចារ្យ។ បន្ទាប់មកបរិយាកាសក៏កាន់តែពិសេស នៅពេល DJ Maily បានបង្ហាញនូវការប្រគុំតន្រី្តទាន់សម័យ។


រាត្រីនេះត្រូវបានបញ្ចប់ជាមួយការប្រគុំតន្រ្តីដ៏ពិសេសផ្តាច់មុខពី DJ Soda ដែលជា DJ លំដាប់កំពូលរបស់ប្រទេសកូរ៉េ។ គួរបញ្ជាក់ផងដែរថា កម្មវិធីនេះក៏មាននូវការបង្ហាញក្បាច់រាំថ្នាក់អន្តរជាតិ ដែលបានបង្កើតនូវបរិយាកាសយ៉ាង ស្រស់ស្អាតមិនធម្មតា រហូតទស្សនិកជនភ្លឹកស្មារតីថែមទៀតផង។ សកម្មភាពដ៏ពិសេសទាំងអស់នេះ គួបផ្សំនឹងបរិយាកាសដ៏ល្អឥតខ្ចោះរបស់ Bar Menaka ពិតជាធ្វើឲ្យរាត្រីនេះកាន់តែមិនអាចបំភ្លេចបាន។


ស្រាបៀរ ABC Reserve នឹងមានលក់ផ្ដាច់មុខតែនៅភោជនីយដ្ឋាន បារ និងក្លឹបលំដាប់ខ្ពស់នានា នៅក្នុងទីក្រុងសំខាន់ៗ ជុំវិញប្រទេសកម្ពុជា រួមមានរាជធានីភ្នំពេញ ក្រុងសៀមរាប ក្រុងព្រះសីហនុ ក្រុងកំពង់ចាម និងក្រុងបាត់ដំបងប៉ុណ្ណោះ។ ម្យ៉ាងទៀត យើងខ្ញុំរំពឹងថានឹងឃើញពិធីជប់លៀងពិសេសៗ នឹងកើតឡើង នៅទីក្រុងសំខាន់ៗទាំងនេះផងដែរ។ សូមតាមដានទំព័របណ្ដាញសង្គមរបស់ស្រាបៀរ ABC សម្រាប់ ព័ត៌មានបន្ថែម។
ព័ត៌មានអំពីស្រាបៀរ ABC
ក្រុមហ៊ុន Archipelago Brewery Company (ABC) ជាក្រុមហ៊ុនដែលមានដើមកំណើតមកពីប្រទេសសិង្ហបុរី ហើយបាន ផលិត តាំងពីឆ្នាំ ១៩៣១។ ស្រាបៀរ ABC Extra Stout ផលិតឡើងជាមួយនឹង ABC Extra Stout ជាកេរមរតក របស់ អាឡឺម៉ង់ គឺជាស្រាបៀរលំដាប់ថ្នាក់លេខ១ របស់ប្រទេសកម្ពុជា និងជាម៉ាកយីហោ ស្រាបៀរឈាន មុខគេនៅ អាស៊ី។ ផលិតឡើងដោយគ្រឿងផ្សំដែលមានគុណភាពខ្ពស់ និងស្តង់ដារផលិត ស្របតាមស្ដង់ដារគុណភាពអន្តរជាតិ ស្រាបៀរ ABC Extra Stout មានភាពល្បីល្បាញ ដោយសារ រសជាតិ ស្រូវសាលី និងក្លិនឈ្ងុយឈ្ងប់ប្លែកពីគេ ពិសេសត្រង់ ជាតិល្វីងផងផ្អែម ផងចុងមាត់។
ប៉ុន្មានឆ្នាំមកនេះ ស្រាបៀរABC Extra Stout បានទទួលពានរង្វាន់អន្តរជាតិជាច្រើន និង ការសរសើរ ដែលទទួលស្គាល់ គុណភាព របស់ផលិតផលនេះ រួមទាំងពានរង្វាន់ Monde Selection Awards, ពានរង្វាន់ Australian Beer Awards និងពានរង្វាន់ The Brewers' Exhibition Awards។ ជាមួយនឹងឃ្លាខ្លីប្រចាំផលិតផល «បុគ្គលល្អឯក» ក្រុមហ៊ុនស្រាបៀរ ABC ចង់ឱ្យអតិថិជនរបស់ខ្លួនរស់នៅប្រកបដោយទំនុកចិត្ត និងបន្តភាពជោគជ័យ ទៅមុខទៀត។ នៅឆ្នាំ ២០២២នេះ ក្រុមហ៊ុនស្រាបៀរ ABC សូមណែនាំនូវផលិតផលថ្មីរបស់ខ្លួនគឺ ស្រាបៀរ ABC Reserve ដែលជាស្រាបៀរលាយ វីស្គីរសជាតិស្រទន់ ដែលផ្តល់នូវបទពិសោធន៍រសជាតិដិតថ្មី ដើម្បីដាស់ អារម្មណ៍ និងប្រែក្លាយរាត្រីធម្មតាៗទៅជារាត្រីដ៏អស្ចារ្យ។
សូមតាមដានបណ្ដាញសង្គមរបស់ស្រាបៀរ ABC ដូចខាងក្រោម ដើម្បីទទួលបានបច្ចុប្បន្នភាពថ្មីៗ៖
ABC’s Website: https://abcbeerkh.com
ABC’s Facebook: https://www.facebook.com/abcbeer.cambodia
ABC’s Instagram: https://www.instagram.com/abcbeer.cambodia/
ABC’s Youtube: https://www.youtube.com/c/ABCBeerCambodia
ព័ត៌មានអំពីក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ចាប់ផ្តើមបើក ប្រតិបត្តិការ អាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ១៩៩៤។ យោងទៅតាមបំណងក្នុងការបង្កើតនូវក្តីរីករាយក្នុងការជួបជុំគ្នាពិតប្រាកដ ដើម្បីបំផុស ឱ្យពិភពលោកកាន់តែប្រសើរ ក្រុមហ៊ុន បង្កើតនូវបទពិសោធន៍អស្ចារ្យនានា សម្រាប់អ្នកពិសា និងអតិថិជន ជាមួយនឹងផលបត្រស្រាបៀរអន្ដរជាតិ ព្រមទាំង ស្រាបៀរក្នុងស្រុក ដូចជា ស្រាបៀរ Heineken®, Tiger, ABC, Anchor, និង Gold Crown ជាដើម។ តាមរយៈការបោះទីតាំង និងរោងចក្រ ទំនើបសម្បូរបែបរបស់ខ្លួន ក្រុមហ៊ុនផ្តល់ការងារឱ្យបុគ្គលិកសរុបប្រមាណ ៧០០នាក់ ហើយទ្រទ្រង់ដល់ការងារដោយប្រយោល ឱ្យមនុស្សជាង ១២០០០០នាក់ តាមរយៈសង្វាក់ផលិតកម្មរបស់ខ្លួន។ ដោយប្រកាន់គោលការណ៍អភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយនិរន្តរភាព ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានគោលបំណង «កសាងកម្ពុជាឱ្យប្រសើរ» ដោយផ្តោតលើផ្នែកបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយទំនួលខុសត្រូវ ឆ្ពោះទៅរកពិភពលោក ដែលគ្មានការបំពុល មានតុល្យភាព និងសុខភាពល្អជាងមុន។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនចំណុះឱ្យ HEINEKEN Company ដែលជាសម្ព័ន្ធក្រុមហ៊ុនផលិតស្រាបៀរ កម្រិតអន្តរជាតិជាងគេលើពិភពលោក។
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានបណ្ដាញសង្គមខាងក្រោម៖
HEINEKEN Cambodia’s Website: https://www.heinekencambodia.com/
HEINEKEN Cambodia’s Facebook: https://www.facebook.com/HEINEKENCambodia/
ABC innovates with “Reserve”, the first whisky infused beer in Cambodia.
Phnom Penh - 18 July 2022. ABC brand is making a bold step by introducing its exclusive new brew, ABC Reserve, a fine whisky infused beer. ABC is known for its legendary “Extra Stout” and now with “Reserve”, the brand invites consumers into an exciting blend of two worlds, brewed for those who seek for more out of life and eager to explore new taste experiences.
“With ABC Reserve, we are aiming for those higher energy occasions, where the new generations are looking for a little more magic. It is quite different and bold, but ABC has always been about leading the way. We are excited to see our consumers awakening their senses and living extraordinary nights out with ABC Reserve,” our unique whisky infused beer, said Loic De Laubriere, Marketing Director of HEINEKEN Cambodia. Just like Extra Stout, ABC Reserve is crafted by our world-class master brewer exclusively for Cambodia, with the highest quality ingredients including premium barley malt and a hint of whisky. ABC Reserve is an innovative beer with a luxurious amber color, a smoky aroma and a full-flavored spicy taste bottled in a new sleek design featuring its signature copper colour.
“Crafting the right recipe for ABC Reserve was a journey. What makes this brew so unique is how we crafted this based on consumer feedback to create just the right balance. Consumers can expect a full-bodied beer that is smooth and finishes with a mild warming sensation, something similar but not quite as intense, to the experience of drinking whisky,” said Susanne Bose, Master Brewer of HEINEKEN Cambodia.
To truly bring the world of ABC Reserve to life, an exclusive reveal was done in collaboration with one of Phnom Penh’s most beautiful premium bars, Bar Menaka. Set inside Bar Menaka’s intricately designed walls, the evening saw a curation of entertainers that brought together unexpected mixes of music and performances. Featuring stellar performances from local megastar Ouk Sokunkanha, the energy continued to climb with DJ Maily taking the decks and the night culminated with an exclusive performance from DJ Soda, one of Korea’s superstar DJs. The evening also saw dancers flown in for an unconventionally beautiful performance that left the audience stunned. All these exceptional elements coupled with the magical atmosphere of Bar Menaka, it was truly a night of exceptional experiences.
ABC Reserve will be exclusively available in premium restaurants, premium bars & clubs in key city centers around Cambodia, including Phnom Penh, Siem Riep, Sihanoukville , Kampong Cham and Battambong. Also, expect to see exceptional parties happening around these key cities. Keep an eye on ABC’s social pages for more information.
About ABC
The Archipelago Brewery Company (ABC) Brand has its origins from Singapore and has been brewing since 1931. Crafted with a German heritage, ABC Extra Stout is Cambodia’s number 1 premium stout beer brand and is the leading Asian stout brand. Brewed with high quality ingredients and international quality brewing standards, ABC Extra Stout is well known for its distinctive malty and aromatic flavor that boasts a bittersweet aftertaste. Over the years, ABC Extra Stout has received many international awards and accolades that recognizes its quality including multiple Monde Selection Awards, the Australian Beer Awards and The Brewers’ Exhibition Awards. With the brand essence of Be Exceptional, ABC invites its consumers to live confidently and pursue success. In 2022, ABC introduces ABC Reserve, a fine whisky infused beer that serves a new bold taste experience to awaken the senses and transform those ordinary evenings into extraordinary nights out.
To get the latest updates on ABC, please visit:
ABC’s Website: https://abcbeerkh.com
ABC’s Facebook: https://www.facebook.com/abcbeer.cambodia
ABC’s Instagram: https://www.instagram.com/abcbeer.cambodia/
ABC’s Youtube: https://www.youtube.com/c/ABCBeerCambodia
About HEINEKEN Cambodia
HEINEKEN Cambodia is one of the leading brewers in the Kingdom, established in the country since 1994. Driven by its purpose to brew the joy of true togetherness to inspire a better world, the company creates great experiences for consumers and customers with a portfolio of high-quality local and international brands including Heineken©, Tiger, ABC, Anchor and Gold Crown. With its national footprint and its state-of-the-art brewery located in Phnom Penh, the company employs 700 people and supports 120,000 indirect jobs across its value-chain. Committed to the sustainable development of Cambodia, HEINEKEN Cambodia aims to “ Brew a Better Cambodia” with a focus on environment, social sustainability and responsible consumption on a path to a net zero, fairer and healthier world. HEINEKEN Cambodia is part of the HEINEKEN Company, the world’s most international brewer.
For more information, please visit:
HEINEKEN Cambodia’s Website: https://www.heinekencambodia.com/
HEINEKEN Cambodia’s Facebook: https://www.facebook.com/HEINEKENCambodia/

មតិល្បី
សរសេរមតិ