ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ នៅបន្តរងគ្រោះដោយជំនន់ទឹកភ្លៀង
យោងតាមគេហទំព័ររបស់ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២២នេះបានឱ្យដឹងថា នៅតំបន់មួយចំនួន មិនទាន់ជួបគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនោះទេ ដោយឡែកនៅស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យវិញ ស្ថានភាពជំនន់ទឹកភ្លៀងនៅតែបន្តកើតមាន។
ប្រភពដដែលបានបញ្ជាក់ថា បើទោះបីជាស្រុកម៉ាឡៃមានជំនន់ទឹកភ្លៀង តែពុំទាន់មានទឹកជំនន់មកពីប្រទេសថៃនោះទេ។
ជាមួយគ្នាផងដែរ ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ពីស្ថានភាពទឹកជំនន់ និងអាកាសធាតុ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ដូចខាងក្រោម ៖
១- មានភ្លៀងធ្លាក់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នៅស្រុកម៉ាលៃ មានកម្រិតទឹកភ្លៀង ៨៨.៣ មម ។ ស្ថានភាពទឹកច្រកទឹកអូរស្ពាន ទឹកឡើងពេញអូរ ហូរលើស្ពានព្រំដែន ។ ធ្វើឲ្យស្ថានភាពទឹកហូរតាមបណ្តោយអូរ ជាយដែនមានកំពស់ ៤.៨ ម ( ទទឹងអូរ ១២ ម ) វេលានេះអាកាសធាតុមេឃស្រទុំ ។
២- នៅក្រុងប៉ោយប៉ែត មានភ្លៀងធ្លាក់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ មានកម្រិតទឹកភ្លៀង ៥៨.៧ មក ។ ស្ថានភាពទឹកអូរល្ហុង កើនឡើងដល់កម្រិត ៥.២ ម ( កំពស់ប្រុងប្រយ័ត្ន ៥.៥ ម ) ។ មានទឹកហូរកើនជាទឹកភ្លៀងក្នុងស្រុក និងទឹកភ្លៀងហូរមកប្រទេសថៃជាប់ជាយដែន អាកាសធាតុដូចគ្នា ( ពុំមានជំនន់ ) ។
៣- ស្ថានភាពទឹកនៅអូរបីជាន់ ក្នុងស្រុកអូរជ្រៅ មិនទាន់មានទឹកមកពីប្រទេសថៃដែរ បើកថ្ងៃ ។
៤- ស្ថានភាពទឹកនៅអូរកំបុត និងច្រកទឹកអាងក្តឹបថ្ម នៅស្រុកថ្មពួក មិនមានទឹកហូរមកពីដីថៃទេ អាកាសធាតុមេឃស្រទុំ ។
៥- ស្ថានភាពទឹកស្ទឹងមង្គលបូរី ឡើងនៅកម្រិតកំពស់ ៥.៣ ម ( កំពស់ប្រុងប្រយ័ត្ន ៦.៥ ម ) ។
៦- ស្ថានភាពទឹកស្ទឹងក្រុងសិរីសោភ័ណ ឡើងនៅកម្រិតកំពស់ ៥.៩ ម (កំពស់ប្រុងប្រយ័ត្ន ៧.៥០ ម ) ។
៧- ស្ថានភាពទឹកស្ទឹងស្ពានស្រែង នៅស្រុកភ្នំស្រុក នៅកម្រិតកំពស់ ១៣.២ ម ( កំពស់ប្រុងប្រយ័ត្ន ១៤.០០ ម ) ៕ ចិនចាវ
មតិល្បី
សរសេរមតិ