សហគមន៍ទេសចរណ៍ធម្មជាតិបឹងឈូកបន្ទាយស្រី នៅសៀមរាប ដែលអ្នកមិនគួររំលង
ខេត្តសៀមរាប ក្រៅពីប្រាសាទ នៅមានសហគមន៍ទេសចរណ៍ល្បីៗជាច្រើន ក្នុងនោះសូមណែនាំ សហគមន៍ទេសចរណ៍ធម្មជាតិបឹងឈូកបន្ទាយស្រី ដែលអ្នកទាំងអស់មិនគួររំលង។ សហគមន៍មួយ នេះមានទីតាំងស្ថិតនៅភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាបដែលមានចម្ងាយពីប្រមាណជា ៣៦គីឡូម៉ែត្រពីក្រុងសៀមរាប ក្បែរប្រាសាទបន្ទាយស្រីតែម្ដង។


ការអង្គុយញាំ អាហារឆ្ងាញ់ៗនៅតាមកញ្ចុះក្បែរមាត់ទឹក ឬលើទឹកតែនៅជាប់នឹងច្រាំងនៃទឹក ដែលប្រជាជនខ្មែរនិយមទៅកម្សាន្ត សំរាកលំហែកាយនាចុងសប្តាហ៍ តែសម្រាប់រមណីយដ្ឋាន បឹងឈូកវិញ កញ្ចុះស្ធើរតែទាំងអស់គឺនៅឆ្ងាយពីច្រាំង ដូច្នេះដើម្បីទៅញាំអីនៅកញ្ចុះបាន បងប្អូនត្រូវជិះទូកទើបទៅដល់ ដោយការជិះទូកទៅមកគឺមិនគិតថ្លៃនោះទេ។ ព្រោះគ្មានស្ពានឲ្យឆ្លងទៅដល់កញ្ចុះនោះទេ ប៉ុន្តែនៅតាមទូកមានអាវពោងការពារសុវត្ថិភាពផងដែរ។
នេះជាចំនុចដ៏ទាក់ទាញមួយផងដែររបស់រមណីយដ្ឋានមួយនេះ ព្រោះការជិះទូកក៏ធ្វើឲ្យយើងមាន អារម្មណ៍សប្បាយ និងភ្លេចអស់នៅទុក្ខកង្វល់នានា ជាពិសេសនៅពេលខ្យល់ត្រជាក់ៗនៃបឹង ធម្មជាតិមួយនេះ បក់មកប៉ះនិងយើង ។ ក្រៅពីញាំអាហារឆ្ងាញ់ៗ អ្នកទាំងអស់គ្នាអាចងូតទឹកលេងឬក៏ អាចជួលទូក កាយ៉ាក់ ដើម្បីអុំលេងកម្សាន្តបានផងដែរ ដែលមានតម្លៃសមរម្យ។

បើនិយាយពីសម្រស់ធម្មជាតិនៅទីនេះ ដូចកំពុងស្ថិត នៅមាត់ព្រែកកំពតណាស់ គឺថាមានភ្នំ មានព្រៃកោងកាងទឹកសាប លាយឡំនិងផ្ទៃទឹកខៀវស្រងាត់ គឺមើលទៅស្អាតណាស់ដូចក្នុងគំនូរ។
គួរបញ្ជាក់ផងដែរថា បឹងឈូកមានផ្ទៃដីសរុប ១៦៧ហិកតា និងត្រូវបានបង្កើតឡើងក្នុងគោលបំណង ការពារថែរក្សា និងអភិរក្សជីវៈចម្រុះ និងពូជត្រីនៅក្នុងតំបន់នោះ៕

សហគមន៍ទេសចរណ៍ធម្មជាតិបឹងឈូកបន្ទាយស្រី គឺជាគំរូរមួយ សម្រាប់អ្នកដែលមានដី ដែលអាចវិនិយោគក្នុងវិស័យទេសចរណ៍ ព្រោះថា ប្រភេទដីទេសចរណ៍ គឺជាប្រភេទដីដែល មានឱកាស វិនិយោគលំដាប់លេខ៣ ដែលអាចវិនិយោគ ទៅជា សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន ជាពិសេសការបង្កើតជារមណីយដ្ឋានបែបធម្មជាតិ សម្រាប់ទទួលភ្ញៀវទេសចរផងដែរ។ ដីតំបន់ភ្នំអាចនឹងឡើងថ្លៃយឺតជាងដីនៅតំបន់ទន្លេ និងសមុទ្រ ព្រោះដីតំបន់ភ្នំមានទំហំធំ មិនងាយចំណេញនោះទេ បើចង់ចំណេញច្រើនគឺត្រូវទិញដី នៅតំបន់ទន្លេ ព្រែក និងតំបន់សមុទ្រ ។
លោកអ្នកអាចស្វែងទិញ លក់ ជួលអចលនទ្រព្យជាង៥មុឺន តាមរយៈគេហទំព័រ ឬកម្មវិធីក្នុងទូរស័ព្ទ របស់ Harbor Property ដោយសេរីនិងឥតគិតថ្លៃ៕
អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖
Hotline: 096 7876 902 (Telegram)/ 066 886 633
WeChat: HB06688663
热门评论
评论