អ្នកពន្លត់អគ្គីភ័យជាង ៣០០ នាក់បានទទួលបានការជូនដំណើរពីប្រជាជនក្រោយពន្លត់ភ្លើងឆេះព្រៃ

ប្រភពរូប៖ ស៊ីនហួរ
ចិន៖ អ្នកពន្លត់អគ្គីភ័យជាង ៣០០ នាក់មកពីខេត្តយូណានរបស់ចិន បានចាកចេញពីទីក្រុង ឆុងឈីងជាមួយការជូនដំណើរដ៏ក្ដៅពីប្រជាជន បន្ទាប់ពីភ្លើងឆេះព្រៃដែលបានឆាបឆេះនៅក្នុងទីក្រុង ឆុងឈីង នាពេលថ្មីៗនេះ ត្រូវបានពន្លត់ដោយជោគជ័យ។នេះបើយោងតាមសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី ២៩ សីហា ឆ្នាំ ២០២២។
ឆុងឈីង ជាទីក្រុងដែលមានប្រជាជនជាង ៣២ លាននាក់ កាលពីពេលថ្មីៗនេះ បានប្រឈមមុខនឹងការសាកល្បងដែលមិនធ្លាប់មានក្នុងរដូវក្តៅបំផុតនេះ ជាមួយនឹងរលកកំដៅខ្ពស់ដល់ជាង ៤០អង្សារ ដែលបង្កឲ្យមានគ្រោះរាំងស្ងួត ដែលបណ្តាលឱ្យមានភ្លើងឆេះព្រៃដ៏ធំជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី ១៧ ខែសីហាមក។
ក្រុមទាំងបួនគឺ កងពន្លត់អគ្គីភ័យខេត្តយូណាន កងពន្លត់អគ្គីភ័យខេត្តស៊ីឈួន ក្រសួងគ្រប់គ្រងគ្រាអាសន្ន ស្ថានីយ៍ការពារព្រៃឈើទូទៅភាគខាងត្បូង និងសាខាកងពន្លត់អគ្គីភ័យខេត្តកានស៊ូ ឡុងណាន ដើម្បីប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃដែលកំពុងឆេះនៅក្នុងតំបន់ ហ្វូលីង, ប៉ីប៉ី, ប៉ាណាន, ជាំងជីន, ណានឈ័ន, តាជូ, ពីសាន និងស្រុក ថុងឡាំងនៃទីក្រុង ឆុងឈីង ដោយបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការពន្លត់ភ្លើង៕


មតិល្បី
សរសេរមតិ