Admin ជីង ចក់ មិនដឹងជា Prank បែបណាទេ បានជាមានគេយកទូរស័ព្ទគប់បែកចិញ្ចើមអស់ ៥ថ្នេរ
ភ្នំពេញ ៖ បើតាមសេចក្ដីរាយការណ៍បឋមបានឲ្យបានដឹងថា លោក ជឿន ប៊ុនចក់ ហៅ admin ជីងចក់ ត្រូវបានគេយកទូរស័ព្ទគប់បែកចិញ្ចើមខាងឆ្វេង ហូរឈាម ផ្អើលដល់សន្តិសុខចុះសួរនាំ នៅចំណតឡានផ្សារទំនើបមួយ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ ។



ហេតុការណ៍នេះកើតឡើង គេមិនទាន់ដឹងពីមូលហេតុយ៉ាងណានៅឡើយ ចំណែកអ្នកដែលគប់លោក ជឿន ប៊ុនចក់ ក៏មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយដែរ ។ បច្ចុប្បន្នក្រោយពេលកើតហេតុ លោក ជឿន ប៊ុនចក់ បានទៅព្យាបាលរបួសនៅគ្លីនិកឯកជនមួយកន្លែង ដោយក្រុមគ្រូពេទ្យដេរបួសចំនួន៥ថ្នេរផងដែរ៕


អត្ថបទ៖ ឡុង រតនា
សេចក្តីប្រកាសចែករំលែកព័ត៌មាន៖
នេះជាអត្ថបទដើមរបស់Tnaot សូមទាក់ទងសុំការអនុញ្ញាតដើម្បីចុះផ្សាយបន្ត។ ប្រសិនបើចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត នឹងត្រូវចាត់ទុកថាជាការលួចចម្លងនិងរំលោភកម្មសិទ្ធិបញ្ញា។ សូមទាក់ទងតាមអ៊ីមែល support@tnaot.com ឬទូរសព្ទ 023922788 ។
ចុចកន្លែងនេះចូលមើលបន្ថែម

មតិល្បី
សរសេរមតិ