តើ វណ្ណដា គឺជានរណា? ហើយ វណ្ណដា គឺជាអ្វីនៅប្រទេសថៃ?
តារាចម្រៀងរ៉េប វណ្ណដា បានបង្ហាញនៅភាពល្បីល្បាញរបស់ខ្លួននៅស្រុកថៃ ហើយនធ្វើឱ្យជនជាតិថៃផ្លាស់ប្តូរផ្នត់គំនិតចាស់គំរិលអំពីជនជាតិខ្មែរ។ វណ្ណដាបានបង្កើតរូបភាពវិជ្ជមានបង្ក្រាបគំនិតអវិជ្ជមានអំពីជនជាតិខ្មែរក្នុងសង្គមថៃ។ ការផ្លាស់ប្តូរនេះបានផ្តល់គុណប្រយោជន៍ និងជួយដល់បងប្អូនខ្មែរពលករដែលកំពុងរស់នៅនិងធ្វើការនៅប្រទេសថៃ ដែលស្វែងរកក្តីសង្ឃឹមថ្មីក្នុងទឹកដីមួយដែលសង្គមគេមាក់ងាយ ដោយផ្ទាល់ លើសពីនេះ ថៃដើមកំណើតខ្មែរ (ខ្មែរលើ៖ ខ្មែរសុរិន្ទ បុរីរាម ស៊ីសាកេត...) កាន់តែមានមោទនភាពជាខ្មែរដែលពីមុនមក អត្តសញ្ញាណនេះត្រូវបានគេមាក់ងាយ បន្ទាបបន្ថោកដោយប្រព័ន្ធសង្គមថៃ។
ចំពោះនៅថៃ និយាយគុណតម្លៃរបស់ វណ្ណដា ដែលសាងគឺមានអត្ថន័យជ្រាលជ្រៅ វណ្ណដា ជានិមិត្តរូបនៃភាពតស៊ូ អំណត់ឈ្លាសវៃ ថ្លៃថ្នូរ (ថៃប្រៀបធៀបនឹងតារារ៉េបស្រុកថៃ) ពូកែ មានសមត្ថភាពច្នៃប្រឌិតខ្ពស់អាចបង្កើតអត្តសញ្ញាណដោយមានឯក្ខណៈរបស់ខ្លួន មិនមែនជាការចម្លងរបស់គេមកជារបស់ខ្លួន ជាពិសេសគឺការយករបស់ចាស់មកឆ្នៃជារបស់ថ្មីទំនើប និងការគោរពដឹងគុណ លើកតម្កើងគ្រូបាអាចារ្យក្នុងនាមជាតារារ៉េប៕
អត្ថបទ៖ ឡុង រតនា
មតិល្បី
សរសេរមតិ