ងាយៗ | របៀបដាក់រូបភាពនៅលើ Keyboard ក្នុងទូរសព្ទ Iphone
ជម្រាបសួរអ្នកទាំងអស់គ្នា! ថ្ងៃនេះខ្ញុំនឹងបង្ហាញពីវិធីសាស្ត្រតូចមួយក្នុងការដាក់រូបភាពទៅលើ Keyboard ទៅលើទូរសព្ទ Iphone គ្រប់ជំនាន់។ តោះកុំចាំយូរទៅអនុវត្តទាំងអស់គ្នា៖

រូបតំណាង
1.ជាដំបូងអ្នកត្រួវដោនឡូតកម្មវិធី Photo Keyboard ជាមុនសិន នៅក្នុង App Store ឬ Play Store ។
2.បន្ទាប់មក សូមចូលទៅកាន់ Setting របស់អ្នក ហើយជ្រើសយក General រួចយក Keyboard។

រូបតំណាង
3.ចុចលើ Keyboard ហើយចុច Add New Keyboard រួចជ្រើសរើសយក Photo Keyboad Chaner។

រូបតំណាង
4.ត្រឡប់មក Home វិញ ហើយចុចលើកម្មវិធី Photo keyboard ដែលអ្នកបានដោនឡូតពីដំបូងនោះ។
5.ចុចលើ Set the keyboard ហើយចុចលើរូបសញ្ញាផែនដីដែលនៅក្នុង Keyboard របស់អ្នក។

រូបតំណាង
6.បន្ទាប់មក ចុចលើ Customize the keyboard ហើយចុចលើ Customize the keyboard ម្ដងទៀត។
7.សូមចុចត្រង់កន្លែង Background ចុចលើសញ្ញារូបភាព ហើយធ្វើការដាក់រូបភាពជាការស្រេច។ អ្នកអាចបន្ថែម Style ថ្មីៗបន្ថែមទៀតបាននៅក្នុងកម្មវិធីមួយនេះ។

រូបតំណាង
រាល់ចម្ងល់ដែលទាក់ទងនឹង កុំព្យូទ័រ ឬទូរសព្ទ អ្នកអាចបញ្ចេញមតិនៅខាងក្រោមនេះបាន ខ្ញុំរីករាយនឹងធ្វើជូនអ្នកតាមអ្វីដែលខ្ញុំអាចធ្វើបាន។
អត្ថបទដើមដោយ ៖ ឈុនឡេង
热门评论
评论