ប្រាសាទតាញាណខាងកើត សម័យចេនឡា អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានជួសជុល សង្គ្រោះឲ្យរួចផុតពីហានិភ័យ
ប្រាសាទតាញាណខាងកើត ត្រូវបានជួសជុល កែលម្អ និងប្រក់ដំបូលការពាររួចរាល់ ដោយការសហការពីក្រុមការងារមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តតាកែវ និងក្រុមការងារនាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

ប្រាសាទនេះមានឈ្មោះម្យ៉ាងទៀតហៅថា ប្រាសាទនាងសក់ក្រអូប មានទីតាំងស្ថិតនៅលើកំពូលភ្នំបាយ៉ង់ កសាងឡើងអំពីឥដ្ឋ មានរាងចតុកោណកែង មានទំហំ 4ម៉ែត្រ គុណ 3.5ម៉ែត្រ និងកម្ពស់ប្រហែល 10ម៉ែត្រ បែរមុខទៅទិសខាងកើត និងត្រូវបានគេសន្និដ្ឋានបានថា ប្រហែលជាកសាងដំណាលគ្នានឹងប្រាសាទភ្នំបាយ៉ង់ដែរ (សម័យអាណាចក្រចេនឡា)។ បើយោងតាមឯកសារ ប្រាសាទតាញាណគឺឧទ្ទិសដល់ព្រហ្មញ្ញសាសនា។
ប្រាសាទតាញាណខាងកើត គឺជាប្រាសាទមួយដ៏ចំណាស់បំផុតក្នុងចំណោមប្រាសាទដ៏ចំណាស់ៗនានាក្នុងប្រទេសកម្ពុជា និងខេត្តតាកែវ ហើយក៏ជាប្រាសាទដែលនៅក្បែរព្រំដែនវៀតណាមបំផុតដែរ ក្នុងនៅក្នុងក្រុមប្រាសាទភ្នំបាយ៉ង់៕




热门评论
评论