លោកជំទាវ ហ៊ុន ម៉ាលី បុត្រីពៅរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតចុះសួរសុខទុក្ខទារក នៅមន្ទីពេទ្យគន្ធបុប្ផា
បុត្រីពៅ និង កូនប្រសារ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចុះមកមើលទារក នៅមន្ទីរពេទ្យមូលនិធិគន្ធបុប្ផាកម្ពុជាហើយក៏បានយកថវិការបរិច្ចាគពីក្រុមចំនួន៦ ក្រោមយុទ្ធនាការ ១ម៉ឺនរៀល ដើម្បីកុមារ១ម៉ឺននាក់។
សូមបញ្ជាក់ផងដែរថានាពេលថ្មីៗនេះមន្ទីរពេទ្យគន្ធបុប្ផាមានយុទ្ធនាការមូលនិធិ ក្នុងគោលបំណងជំរុញស្មារតី “ខ្មែរជួយខ្មែរ ដើម្បីអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា មូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា រយៈពេល៣០ថ្ងៃ។
លោកជំទាវ ហ៊ុន ម៉ាលី បុត្រីពៅរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោកជំទាវ ឌី សុខីទីឃាយុកោ ភរិយាឯកឧត្តម ហ៊ុន មានិត បានកៀរគរថវិការបរិច្ចាគពីក្រុមចំនួន៦ រួមមានក្រុមហ៊ុន ម៉ាលីន អឹផាតម៉ិន បរិច្ចាគចំនួន ៣០ ០០០ ដុល្លារអាមេរិក, ក្រុមហ៊ុន DYNITH COMMERCIAL Co., Ltd. ១០ ០០០ ដុល្លារអាមេរិក, DyNith Manufacturing Industrial Co., Ltd. ១០ ០០០ ដុល្លារអាមេរិក, ក្រុមហ៊ុន ធីខេ អ៊ែវ៉ឹន្យូ (ខេមបូឌា) Co., Ltd. ៣០ ០០០ ដុល្លារអាមេរិក, GO GYM (Cambodia) Co., Ltd. ១០ ០០០ ដុល្លារអាមេរិក, និងក្រុមហ៊ុន រិន ឆាយ ផន សប ៥ ០០០ ដុល្លារអាមេរិក ដោយសរុបថវិកាបានចំនួន ៩ ៥០០០ ដុល្លារអាមេរិក មកប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាល ក៏ដូចជាមូលនិធិគន្ធបុប្ផាកម្ពុជា ជួយរក្សានិរន្តរភាពនៃកិច្ចដំណើរការនៃមន្ទីរពេទ្យគន្ធបុប្ផារ ៥ទីតាំង នៅព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវ និងក្រុមការងារក៏បានចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពទូទៅនៃការពិនិត្យ និងព្យាបាលទារក និងកុមារ តាមបន្ទប់នីមួយៗផងដែរ ដោយបានជូនពរឱ្យពួកគេឆាប់ជាសះស្បើយពីជំងឺ ឱ្យបានឆាប់ៗ។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាវចំពោះគំនិតផ្ដួចផ្ដើម និងទឹកចិត្តសប្បុរសធម៌នេះ ដែលសបញ្ជាក់ឱ្យឃើញពីស្មារតីខ្មែរជួយខ្មែរ ក្នុងការរួមគ្នានាំភាពញញឹមដល់មារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។
មតិល្បី
សរសេរមតិ