លើសជាតិស្ករ!អតីតបេក្ខភាព Cambodian Idol នាង ដាវីន បង្ហាញមុខគូស្នេហ៍ និងភ្ជាប់ខ្លឹមសារយ៉ាងមានន័យ

កាលពីពេលថ្មីៗនេះតារាចម្រៀងរូបសង្ហា ញញឹមស្រស់ នាង ដាវីន បានបង្ហោះរូបថតមួយសន្លឹក បង្ហាញមុខគូស្នេហ៍ដ៏ស្រស់សោភា កំពុងកាន់ដៃគ្នាដើរយ៉ាងមានសុភមង្គលក្នុងឈុតសម្លៀកបំពាក់ប្រពៃណីយថតបែប Pre-Wedding នឹងភ្ជាប់ចំណងជើងយ៉ាងមានន័យបង្ហាញពីពាក្យចិត្តដែលខំលាក់ទុកក្នុងទ្រូងអស់រយៈពេល ២ឆ្នាំដូចតទៅ៖
« អរគុណដែលព្រមទទួលយកអ្វីដែលជាខ្ញុំ មិនថាថ្ងៃខាងមុខមានឧបសគ្គអ្វីទេយើងតស៊ូជាមួយគ្នាទៀតណា ។ ពេលវេលាដែលយើងទាំងពីទន្ទឹងរងចាំជាយូណាស់មកហើយអូន អូនបានបំពេញក្តីស្រម៉ៃបងច្រើនណាស់ ឥឡូវបងគិតថាគួតែបំពេញនៅក្តីស្រម៉ៃអោយអូនវិញម្តងហើយ ។អរគុណដែលអូនតែងតែយល់ពីបង យល់ពីការងាររបស់បង អូនតែងតែលើកទឹកចិត្តបង ទ្រាំពិបាកជាមួយបង អូនព្រមដើរផ្លូវជាមួយបងទាំងដែលដឹងថាបងគ្មានអ្វីទាំងអស់ តើអូនចាំបានទេបងធ្លាប់សួរអូនថា … បងក្រណាស់ ហើយបងមិនទាន់មានការងារអ្វីច្បាស់នោះទេ បងមានបន្ទុកជាមួយគ្រួសារ បងគ្មានអ្វីហុឺហាដូចគេឡើយ គាត់ថាអ្វីក៏អូនទទួលយកបានដែរអោយតែជាបង ។
រាល់ពេលដែលខ្ញុំជួបបញ្ហា គាត់តែងតែលើកទឹកចិត្តខ្ញុំ ហើយគាត់ប្រាប់ខ្ញុំថាទ្រាំបន្តិចទៅបង បងជាមនុស្សពូកែតិចទៀតបងធ្វើបានហើយ អូនលើកទឹកបងបែបនេះរហូត តាំងពីបងនៅចំណុចសូន្យ រហូតបានមកដល់ចំនុចមួយដែលល្អប្រសើរ ហើយអូនបានធ្វើអោយបងបានចាកចេញពីក្តីស្រម៉ៃដ៏ធំរបស់បង ។ ការខំប្រឹងប្រែងដើម្បីជួយប្អូនៗនឹងគ្រួសារ ជីវិតកូនដែលកំព្រាឳពុកទាំង២នាក់ ពួកខ្ញុំធ្វើរការទាំងយប់ទាំងថ្ងៃ ដោយមិនខ្លាចការនឿយហត់ព្រោះតែចង់អោយខ្លួនមានជីវភាពធូធា លើកទឹកចិត្តអោយគ្នាម្នាក់ម្តងៗ ពេលដែលហត់ខ្លាំងពួកខ្ញុំតែងសួរគ្នាថា «ហត់អត់ធ្វើការថ្ងៃនេះ»ហើយញញឹមដាក់គ្នាបន្តដំណើរទៅមុខទៀត។ យើងតស៊ូលំបាកស្ទើរតែគ្រប់បញ្ហាមាន ផ្អែម ល្វីង ជូ ចត់ ពេលខ្លះយ៉ាងឈ្លោះគ្នាខ្លាំង តែយើងមិនដែលគិតថាបោះបង់ចោលគ្នាទេ ហើយក៏និយាយសុំទោសរៀងខ្លួន ។ រយះពេល២ឆ្នាំនេះអូនបានបង្ហាញអោយបងឃើញថាអូនពិតជាមនុស្សស្រីដែលល្អណាស់សម្រាប់បង អរគុណរឿងល្អៗដែលយើងបានបំពេញអោយគ្នាកន្លងមក អរគុណណាអូន លីម សុឆយី Ahh Meaw បងស្រឡាញ់អូនខ្លាំងណាស់» ។

យ៉ាងណាមិញ គេសង្កេតឃើញថា ទោះបីជាតារាចម្រៀងសម្លេងស្រទន់រូបនេះ មិនបានក្លាយជាម្ចាស់ពានប្រចាំកម្មវិធីប្រកួតចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ ក៍ដោយ តែបច្ចប្បន្ននេះ ដាវីន កំពុងតែទទួលបានប្រជាប្រិយយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រគ្រប់ស្រទាប់វណ្ណៈ និងទទួលបានការងារថ្មីៗសឹងតែរកពេលសម្រាកមិនបានផងដែរ ៕ 
សម្រួលដោយ ៖ លីដា

មតិល្បី
សរសេរមតិ