ភ្ញាក់ផ្អើល! តារាTikTok ៣ រូបមុខស្រដៀងនឹង លោក G-Devith វណ្ណដា និង ស្រីស្អាត Lauryn

ភ្នំពេញ៖ មានការចាប់អារម្មណ៍ខ្លាំងពេញបណ្ដាញសង្គមនូវវីដេអូឃ្លីប ក៏ដូចជារូបភាពប៉ុន្មានសន្លឹករបស់ តារាTiKTok ទាំង៣រូបនេះ ដែលបានថតរូបទន្ទឹមគ្នាធ្វើឲ្យមហាជនគ្រប់គ្នាស្ទើរតែច្រឡំស្មានថាជាតារាប្រចាំប្រទេសយើង គឺស្រដៀងនឹង លោក G-Devith វណ្ណដា និង គូស្នេហ៍លោក វណ្ណដា ស្រីស្អាត Lauryn។

នេះបើយោងតាមការបង្ហោះរបស់ម្ចាស់ប្រេន Miss បានបង្ហោះបើកបង្ហាញមុខ BA ថ្មីដែលមុខស្រដៀងនឹង លោក វណ្ណដា ម្ចាស់ប្រេនរូបនេះបានបង្ហើបប្រាប់ថា មិនត្រឹមតែមើលទៅដូចខ្លាំងនោះទេ សូម្បីតែសម្លេង ក៏ដូចជាការតែងខ្លួនទៀតនោះ គឺលេងស្ទាយតាម Idol រៀងខ្លួនតែម្ដង។
ឃើញដូចនេះហើយធ្វើឲ្យមហាជនអ្នកនិយមលេងបណ្ដាញសង្គមមានការភ្ញាក់ផ្អើល ក៏ដូចជាបានចូលទៅខមិនបែបលេងសើច ស៊ែរចែករំលែក អ្នកខ្លះទៀតក៏បានលាន់មាត់ថាបើបានថែមមុខស្រដៀង អ្នកនាង ទេព បូព្រឹក្សទៀតកាន់តែអ៊េមផងដែរ៕
សម្រួលដោយ៖ Sun Darasy

មតិល្បី
សរសេរមតិ