ទីបំផុតថ្ងៃដែលហ្វេនរង់ចាំព្រះនាងជេនណា និង យុវតី ល្អហួស ថតជាមួយគ្នាបានសម្រេចហើយ
ទីបំផុតថ្ងៃដែលហ្វេនរង់ចាំព្រះនាងជេនណា និង យុវតី ល្អហួស ថតជាមួយគ្នាបានសម្រេចហើយ ដែលពួកគាត់ទាំងពីរនាក់បានចូលរួមក្នុងកម្មវិធី “សម្ពោធជាផ្លូវការ OPPO Reno10 Series 5G” កាលពីថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២៣កន្លងទៅនេះ ។
យ៉ាងណាមិញក្រោយពីមហាជន បានឃើញព្រះនាងជេនណា និង យុវតី ល្អហួស ឈរថតជាមួយគ្នាបែបនេះ ពួកគាត់នាំគ្នាលាន់មាត់ និងបញ្ចេញមតិលើកសរសើរពីរូបសម្រស់ស្រស់ស្អាតបែបធម្មជាតិ អត្តចរឹកទន់ភ្លន់ សុភាពរាបសារ ព្រមទាំងមានសមត្ថភាពខាងសិល្បៈទាំងវ័យក្មេង ។
គួរបញ្ជាក់ថា ព្រះនាងជេនណា ទ្រង់ប្រសូត្រក្នុងវង្សត្រកូលក្សត្រ មានព្រះភ័ក្ត្រស្រស់សោភា អមដោយចរិយាសម្បត្តិគួរឱ្យគោរពស្រលាញ់ និងមានទេពកោសល្យខាងផ្នែកសិល្បៈដូចជា ច្រៀង រាំបទសម័យ រាំរបាំបុរាណ សម្ដែងរឿង ព្រមទាំងអាចនិយាយជាភាសាខ្មែរ ភាសាថៃ ភាសាចិន និងភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ ។
ចំណែកឯ យុវតី ល្អហួស ដែលមហាជនបានដាក់រហសនាមថា យ៉ា យ៉ា ទីពីរ គឺជាកូនស្រីបង្កើតរបស់អ្នកនាង ដេននី ក្វាន់ ដែលយុវតីរូបនេះកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ដោយសារតែរូបគាត់ មានរូបសម្រស់ស្រស់ស្អាត ព្រមទាំងមានសមត្ថភាពខាងផ្នែកសិល្បៈដូចជា ច្រៀង រាំសម័យ របាំបុរាណ សម្តែងរឿង និងអាចនិយាយភាសាខ្មែរ ភាសាថៃ និង ភាសាអង់គ្លេសបានយ៉ាងល្អផងដែរ ៕
សម្រួលដោយ ៖ លីដា
មតិល្បី
សរសេរមតិ