តារាចម្រៀងរ៉េបវ័យក្មេង ទេព ពិសិដ្ឋ ឡើងកូដខ្លាំងតាមរយៈបទចម្រៀងថ្មី
តារាចម្រៀងរ៉េបវ័យក្មេង លោក ទេព ពិសិដ្ឋ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ជាពិសេសគឺបណ្ដាលមិត្តយុវវ័យដែលនិយមស្ដាប់ចម្រៀងរ៉េប ដ៏ដូចជា Hip Hop តែម្តង ដោយសារតារាចម្រៀងវ័យក្មេងរូបនេះ ទើបតែបង្ហាញនូវបទចម្រៀងថ្មីចំណងជើង «20’OUTNOW» ត្រឹមរយៈពេល ៥ថ្ងៃមានអ្នកចូលទស្សនាជិត ១លានដងក្នុង Youtube ដែលបទនេះត្រូវបានគេយកទៅលេង TikTok ជាច្រើនទៀតផង។
មួយរយៈពេលចុងក្រោយនេះ យើងកត់សម្គាល់ថា តារាចម្រៀងវ័យក្មេង លោក ទេព ពិសិដ្ឋ មានសន្ទុះនៃការគាំទ្រខ្លាំងជាលំដាប់តាមរយៈបទចម្រៀងថ្មីៗរបស់លោក រួមទាំងទឹកដមសម្លេង ក៏ដូចជាចង្វាក់ភ្លេងធ្វើឲ្យមហាជនមានការគាំទ្រខ្លាំង ហើយអ្នកខ្លះទៀតក៏លើកឡើងថា ចង់ឲ្យ លោក ទេព ពិសិដ្ឋ ច្រៀងរួមគ្នាជាមួយ តារាចម្រៀងរ៉េបប្រចាំនៅកម្ពុជា លោក វណ្ណដា នាពេលណាមួយ។
គួរបញ្ជាក់ផងដែរថា កំលោះតូច ទេព ពិសិដ្ឋ ជាម្ចាស់ជ័យលាភីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី២ កាលពីឆ្នាំ ២០១៨ និងជាតារាចម្រៀងម្នាក់នៅក្នុងផលិតកម្មហង្សមាសផងដែរ៕
សម្រួលដោយ៖ Sun Darasy
មតិល្បី
សរសេរមតិ