លោក ជា សុវណ្ណារិទ្ធ បង្ហោះសារលើកទឹកចិត្តដល់ កីឡាករ ព្រំ សំណាង ក្រោយអន់ចិត្តរឿងតម្លៃខ្លួនបានតិចជាង Dave Leduc
លោក ជា សុវណ្ណារិទ្ធ ពិធីករដ៏មានឈ្មោះបោះសម្លេងមួយរូបប្រចាំនៅស្ថានីយទូទស្សន៍បាយ័ន បានបង្ហោះសារលើកទឹកចិត្តទៅដល់ កីឡាករប្រដាល់ ព្រំ សំណាង ដែលបានបាក់ទឹកចិត្តនៅតម្លៃរបស់ខ្លួនខុសគ្នាឆ្ងាយពីកីឡាករអន្តរជាតិ Dave Leduc។
នេះបើតាមបទសម្ភាសន៍ទៅអ្នកសារព័ត៍មានមួយ ក្រោយប្រកួតឈ្នះកីឡាករថៃក្នុងកម្មវិធីគ្រុឌគុនខ្មែរ លោក ព្រំ សំណាង បានលើកឡើងថា៖ " គាត់អន់ចិត្តណាស់ ហេតុអ្វីហ៊ានជូនតម្លៃខ្លួន Dave Leduc ដល់ជាង 50,000$ ចំណែកគាត់ខ្មែរដូចគ្នាបានមិនដល់ 10,000$ ផង វាហាក់បីដូចជាខុសគ្នាឆ្ងាយពេក (យ៉ាងហោចណាស់អាចបានត្រឹមពាក់កណ្ដាលដែរ) ហេតុអ្វីមិនលើកតម្កើងជាតិសាស្ត្រខ្លួនឯងផង លើកតម្ដើងតែគេអញ្ចឹង"។
ក្រោយពីបានឃើញ កីឡាប្រដាល់រូបនេះបានលើកឡើងបែបនេះហើយ លោក ជា សុវណ្ណារិទ្ធ ក៏មិនបង្អង់យូរបានបង្ហោះសារលើកទឹកចិត្តមួយភ្លែត អមជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖ " សំណាង ព្រំ-គុនខ្មែរ សង្ឃឹមថាពូ នឹងមិនខឹងស្អប់ចំពោះអ្វីដែលខ្ញុំបានលេីកឡេីងទេ ព្រោះខ្ញុំមិនចង់ឲ្យពូមានសំពាធ ដូចការលេីកឡេីងក្នុងបទសម្ភាសន៍ចឹង ពូថាបាក់ទឹកចិត្តណាស់ មិននឹកស្មានថាតម្លៃខ្លួនបានប៉ុណ្ណឹង បេីប្រៀបធៀបនឹងគេ ខ្ញុំយល់ពីអារម្មណ៍ពូណាស់ ព្រោះខ្ញុំក៏ជាអតីតកីឡាករប្រយុទ្ធមួយរូបដែរ ចង់បានណាស់តម្លៃខ្លួនឲ្យសកសមទៅនឹងការឈឺសាច់ តែកាលៈទេសៈខ្លះ ពិបាកណាស់ពូខ្លួនឯងដឹងហេីយ គ្មានអ្នកណាដឹងច្បាស់ជាងខ្លួនឯងទេ ។ អ្វីដែលពូត្រូវសម្រេចចិត្តគឺទទួលយកបាន ឬ មិនបាន ប្រកួតឬមិនប្រកួតប៉ុណ្ណោះ ព្រោះការប្រកួតនេះ មេីលទៅក៏ដូចជាការប្រកួតមិត្តភាព ដែរទេ ហេីយមេីលទៅ Dave Leduc ក៏ស្រលាញ់ពេញចិត្ត ពូណាង និង Fan Fan កម្ពុជា មិនធម្មតាដែរ "។
ពិធីកររូបនេះបានបន្តថា៖ សូមផ្តោតអារម្មណ៍ហ្វឹកហាត់ឲ្យបានល្អណា កាលបរិច្ឆេទប្រកួតបានកំណត់ហេីយ ខ្ញុំនៅតែគាំទ្រពូជានិច្ច ដោយក្តីគោរព ស្រលាញ់ ពូណាង កីឡករលំដាប់ប្រទេសរបស់កម្ពុជា៕
សម្រួលដោយ៖ Sun Darasy
មតិល្បី
សរសេរមតិ