បែកធ្លាយរូប! សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រានី ហ៊ុនសែន ស្រស់ស្អាតខ្លាំង
កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមគេឃើញមាន នៅការចែករំលែករូបជាច្រើនរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ដែលបានគ្រោងឈុតទ្រង់គ្រឿង បែបប្រពៃណីខ្មែរបុរាណ ឃើញហើយធ្វើឲ្យអ្នកនិយមលេងបណ្តាញសង្គម លាន់មាត់សរសើរពីសម្រស់មិនចេះចាស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រានី ហ៊ុនសែន ស្ទើគ្រប់ៗគ្នា។

តាមរយៈរូបទាំងនោះ គេមិនអាចដឹងនៅឡើយទេថា ថតនៅក្នុងឆ្នាំណា តែអ្នកលេងបណ្តាញសង្គមជាច្រើនបានចូលទៅចែករំលែក និងចូលទៅបញ្ចេញមតិជាហូរហែរបែបនេះថា «ស្អាតណាស់ សម្តេច, សម្តេច នៅក្មេង មើលមិនស្គាល់សោះ ស្រស់ស្រាយ ថ្លៃថ្នូរណាស់» ហើយអ្នកខ្លះទៀតក៏បាននិយាយថា «សូមប្រទានទោស ល្អឥតខ្ចោះ សម្តេចពិតជាស្រស់ស្អាត សក្កិសមបំផុត» ផងដែរ៕












សេចក្តីប្រកាសចែករំលែកព័ត៌មាន៖
នេះជាអត្ថបទដើមរបស់Tnaot សូមទាក់ទងសុំការអនុញ្ញាតដើម្បីចុះផ្សាយបន្ត។ ប្រសិនបើចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត នឹងត្រូវចាត់ទុកថាជាការលួចចម្លងនិងរំលោភកម្មសិទ្ធិបញ្ញា។ សូមទាក់ទងតាមអ៊ីមែល support@tnaot.com ឬទូរសព្ទ 023922788 ។
ចុចកន្លែងនេះចូលមើលបន្ថែម

មតិល្បី
សរសេរមតិ