មិននឹកស្មានថា លោក KAI ជាអាយដល ឯកឧត្តម ហ៊ុន ម៉ានីត សោះ...
តារាចម្រៀងប្រុសសម្លេងស្រទន់ លោក KAI ម្ចាស់បទ «Mascara ទឹកភ្នែក» បានអង្រួតបេះដូងអ្នកគាំទ្រគ្រប់ស្រទាប់យុវវ័យ មិនតែប៉ុណ្ណោះ សូម្បីតែឯកឧត្តម ហ៊ុន ម៉ានីត ក៏បានលើកឡើងថា ឯកឧត្តមក៏ជាហ្វេនម្នាក់របស់លោក ព្រមទាំងសសើរនូវសមត្ថភាពនិងទឹកដមសម្លេងររបស់តារាចម្រៀងរូបនេះថែមទៀតផង។
នេះបើយោងតាមការបង្ហោះរបស់ ឯកឧត្តម ហ៊ុន ម៉ានីត បានបង្ហោះរូបភាពចំនួន ២សន្លឹក ជាមួយ លោក KAI អមជាមានខ្លឹមសារយ៉ាងដូច្នេះថា៖« យប់នេះបានជួបIdolហើយ ចង់ជួបយូរហើយដែរច្រៀងពិសេសមែន»។
បន្ថែមពីនេះ ឯកឧត្តមក៏បានលើកបន្ថែមនៅក្នុងខមិនទៀតថា៖« មេធំ(ប្រពន្ធ)សួរថាមេចបាននិយាយដូចរំភើបម្ល៉េះ ខ្ញុំថាគាត់ជាIdolខ្ញុំ»។
ឃើញដូចនេះហើយមានមហាជនជាច្រើនបានចូលទៅស៊ែរព្រោងព្រាត ក៏ដូចជាបានចូលទៅបញ្ចេញមតិថា លោក KAI សំណាងណាស់បានក្លាយជា Idol របស់ឯកឧត្តមផងដែរ៕
សម្រួលដោយ៖ Sun Darasy
សេចក្តីប្រកាសចែករំលែកព័ត៌មាន៖
នេះជាអត្ថបទដើមរបស់Tnaot សូមទាក់ទងសុំការអនុញ្ញាតដើម្បីចុះផ្សាយបន្ត។ ប្រសិនបើចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត នឹងត្រូវចាត់ទុកថាជាការលួចចម្លងនិងរំលោភកម្មសិទ្ធិបញ្ញា។ សូមទាក់ទងតាមអ៊ីមែល support@tnaot.com ឬទូរសព្ទ 023922788 ។
ចុចកន្លែងនេះចូលមើលបន្ថែម
មតិល្បី
សរសេរមតិ