ប្រពៃណាស់! ឧកញ៉ា ហ៊ួត ជា ប្រកាសទិញផ្ទះពីអតិថិជនបុរីឡេងណាវ៉ាត្រា តម្លៃ៥០% នៃប្រាក់ដើម

ឧកញ៉ា ហួត ជា អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា គ្រុបផ្គត់ផ្គង់គ្រឿងសំណង់ដ៏ធំមួយនៅកម្ពុជា បានប្រកាសទិញផ្ទះពីអតិថិជនបុរីឡេងណាវ៉ាត្រា តម្លៃ៥០%នៃប្រាក់ដើម ដើម្បីជួយសម្រួលដល់បងប្អូនទីទាល់ចង់លក់ផ្ទះវិញ ក្រោយបានឃើញមានបងប្អូនមួយចំនួនបានបង្ហោះសារថារងចាំការសាងសង់របស់បុរីយូរ។
នេះបើយោងតាមការបង្ហោះរបស់របស់ ឧកញ៉ា ហួត ជា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖«ក្នុងនាមខ្ញុំជាអ្នកផ្គត់ផ្គង់គ្រឿងសំណង់មួយចំនួនឲ្យបុរី ឡេង ណាវ៉ាត្រា សុំលើកពីព័ត៌មានពិតប្រាកដតាមខ្ញុំបានដឹងគម្រោងបុរីឡេងណាវ៉ាត្រា6A ទំហំ៤០០ហិចតាជាង ដែលទុនវិនិយោគគម្រោងសរុបប្រហែលជាង (៥០០ លានដុល្លារ)។
-គម្រោងនេះតាមកាមើលឃើញជាកាវិនិយោគផ្ទះតម្លៃ ទាបធំជាងគេ។
រាល់ថ្ងៃឃើញការសាងសង់សកម្មតាមដឹងចំណាយរួមនិងសាងសង់ប្រហែលចន្លោះពី(៥លានទៅ៧លានដុល្លា)ក្នុងមួយខែ ។
ក្នុងកាលៈទេសៈចំណូលមានការធ្លាក់ចុះជាគំហុកនេះ វាជាភាពដែលមិនអាចស្មានដល់នូវគម្រោងដ៍ធំនេះ។
ហើយទីតាំងនិងតម្លៃនៃបុរីឡេងណាវ៉ាតត្រា ខ្ញុំពិតជាស្ញើចសរសើរ ខ្ញុំជាអ្នកលក់គ្រឿងសំណង់ដែរតែឱ្យខ្ញុំសង់តម្លៃនេះខ្ញុំធ្វើមិនបានទេ។
ពេលខ្លះការទិញលក់ ការពាក់ព័ន្ធគ្នា ប្រៀបដូចជាសរសៃឈាម ដែលមិនអាចខ្វះគ្នាបាន។
ជាក់ស្ដែងក្រៅពីគម្រោងឡេងណាវ៉ាត្រាទីតាំងនេះខ្ញុំគិតកាន់លុយមួយម៉ឺនដុល្លារជាងទៅទិញតែដីមួយប្លង់មិនបានផង។
គម្រោងបុរីឡេងណាវ៉ាត្រានៅ6A បើបងប្អូនចង់លក់ ៥០% នៃប្រាក់ដើមខ្ញុំទិញយក។ 
ឱ្យតែម្ចាស់គម្រោងផ្តិតមេដៃធានាឲ្យខ្ញុំហើយការបញ្ចេញមតិនេះ មិនមែនជាការស៊ីឈ្នួលឬអែបអបបអីដែរ ចរិតខ្ញុំនិយាយអ្វីដែលខ្ញុំឃើញពិតប្រាកដ»។
ក្រោយពីឃើញការបង្ហោះរបស់ ឧកញ៉ា ហួត ជា បែបនេះហើយមានមហាជនជាច្រើនបានចូលទៅចែករំលែកពេញបណ្ដាញសង្គម ក៏ដូចជាបញ្ចេញមតិគាំទ្រនិងស្ងប់ស្ងែងទៅដល់ទឹកចិត្តក្នុងការលើកឡើងនេះផងដែរ៕
សម្រួលដោយ៖ Sun Darasy

មតិល្បី
សរសេរមតិ