កាន់តែក្ដៅ! អ្នកស្រី ទ្រី ដាណា ប្រកាសមិនលក់ផលិតផលជូនម្ចាស់ Resort ដែលបានបង្ហោះមិនទទួលស្វាគមន៍គាត់ជាភ្ញៀវ

ក្រោយពីឃ្លីបវីដេអូមួយរបស់ អ្នកស្រី ទ្រី ដាណា បានចែករំលែកតៗគ្នាពេញបណ្ដាញសង្គមពីបញ្ហា អ្នកស្រី ខឹងទៅលើសេវាកម្មរបស់ Resort មួយកន្លែង មានមហាជនជាច្រើនបានប្រតិកម្មជាខ្លាំងនូវសម្ដីរបស់ អ្នកស្រី ទ្រី ដាណា ក្នុងនោះក៏មានបងប្រុសម្នាក់គណនីឈ្មោះ Therakun Thai ម្ចាស់ Resort នៅខេត្តពោធសាត់ បានប្រកាសមិនទទួលស្វាគមន៍អ្នកស្រី ទ្រី ដាណា ជាភ្ញៀវដាច់ខាត ភ្លាមនោះមិនចាំយូរ ពេលនេះអ្នកស្រី ទ្រី ដាណា បានបង្ហោះសារមួយប្រកាសគ្រប់តំណាងចែកចាយហាមលក់ផលិតផលជូនបុគ្គលនោះ ព្រមទាំងចាត់ការតាមផ្លូវច្បាប់ថែមទៀតផង។
នេះបើយោងតាមការបង្ហោះរបស់ អ្នកស្រី ទ្រី ដាណា បានប្រកាសយ៉ាងដូច្នេះថា៖ « នាងខ្ញុំ ទ្រី ដាណា បានប្រកាសយ៉ាងដូច្នេះថា៖« សូមប្រកាសជូនសម្ព័ន្ធក្រុមហ៊ុនខ្ញុំទាំងអស់ រួមទាំងតំណាងចែកចាយរាប់ម៉ឺននាក់ទូទាំង ២៥រាជធានីខេត្ត ហាងមាស ពេជ្រ គ្រប់សាខា និងបុគ្គលិកទាំងអស់របស់ខ្ញុំ ប្រសិនបើឃើញបុរសម្នាក់នេះ និងមានឈ្មោះដូចបង្ហាញលើ Facebook របស់គាត់ សូមកុំលក់ជូន ហើយក៏សូមបញ្ជាក់ថា នាងខ្ញុំក៏មិនត្រូវការគាត់ជាភ្ញៀវដែរ។ ម្យ៉ាងទៀត សូមកុំស្នាក់នៅ ឬទទួលសេវានៅទីនោះ ដោយសារតែគាត់មានការរាររអៀសខ្លួន កន្លែងអន់ សេវាអន់ទើបខ្លាចរអាលបែបនេះ។ 
នាងខ្ញុំមិនទម្លាប់ប៉ះពាល់អ្នកណាមុនទេ តែពួកគាត់យកឈ្មោះនាងខ្ញុំទៅបង្ហោះប្រមាថ កើតចេញពីរឿងមួយ បង្វែរទៅរឿងផ្សេង នាំអោយមានការយល់ច្រឡំ ស្អប់នាងខ្ញុំ។ តាំងពីដើមមក នាងខ្ញុំមិនដែលធ្វើអោយអ្នកណារងការឈឺចាប់ ឬយកគេជាប្រធានបទ ដើម្បីតោងល្បីខុសរឿងនោះទេ តែសរសើរពួកគាត់អាចធ្វើបាន ហើយបង្ហោះច្រើនដងទៀត ដោយគិតថាអាចបំពានជាន់ឈ្លីបាន។ បើអ្នកចង់ល្បី អាចមានវិធីផ្សេងច្រើន តែបើគ្មានគំនិតផ្ទាល់ខ្លួនទេ កុំយកឈ្មោះគេទៅប្រើ! សារនេះ ចេញពីនាងខ្ញុំ និងមានប្រសិទ្ធភាពចាប់ពីនាទីនេះទៅ!ហើយចំពោះម្នាក់នេះ នឹងជួបខ្ញុំក្នុងពេលឆាប់ៗ តាមផ្លូវច្បាប់!»៕



សម្រួលដោយ៖ Sun Darasy

មតិល្បី
សរសេរមតិ