អ្នកនេសាទឈ្មោះ ស៊េន យ៉ាក់កូប ទទួលបានលិខិតសរសើរ បន្ទាប់ពីប្រគល់ត្រីរាជញី១ក្បាលឈ្មោះ «នារីរ័ត្នត្បូងឃ្មុំ» ជូនរដ្ឋបាលជលផល
លោក សយ ស៊ាងហុង នាយផ្នែករដ្ឋបាលជលផលត្បូងឃ្មុំ លោក ជាម ប៉ង នាយរងខណ្ឌ តំណាងឱ្យរដ្ឋបាលជលផល នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បានប្រគល់នូវលិខិតសរសើរជូនដល់អ្នកនេសាទឈ្មោះ ស៊េន យ៉ាក់កូប ដែលចាប់បាន និងប្រគល់ត្រីរាជញី១ក្បាលទម្ងន់ ១៦៣គីឡូក្រាម ប្រវែង ២,២៤ម៉ែត្រ ឈ្មោះ «នារីរ័ត្នត្បូងឃ្មុំ» ជូនរដ្ឋបាលជលផលដើម្បីលែងចូលក្នុងទន្លេមេគង្គវិញដើម្បីអភិរក្ស កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ ។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ស្តេចត្រីរាជញីទម្ងន់ ១៦៣គីឡូក្រាម ឈ្មោះ« នារីរ័ត្នត្បូងឃ្មុំ» ចាប់បាននៅគល់ស្ពានគីហ្សូណា ដោយអ្នកនេសាទឈ្មោះ ស៊េន យ៉ាក់កូប រស់នៅភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហើយប្រគល់ឱ្យខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ និងមន្ត្រីខណ្ឌ នឹងបានលែងចូលទន្លេមេគង្គវិញថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ។ ត្រីរាជញីមួយក្បាលមានទម្ងន់ ១៦៣គីឡូក្រាម ប្រវែងដងខ្លួន ២,២៥ម៉ែត្រ ដែលត្រីរាជញីនេះ ត្រូបានក្រុមការងារដាក់ឈ្មោះ «នារីរ័ត្នត្បូងឃ្មុំ» ក្រុមការងាក៏បានរបំពាក់ស្លាក ដើម្បីតាមដានចរាចរផ្លាស់ទីរបស់ត្រីផងដែរ ។
លោក សយ ស៊ាងហុង នាយផ្នែករដ្ឋបាលជលផលត្បូងឃ្មុំ ជំនួសមុខឱ្យក្រុមការងារជលផល ជាបឋមខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោក ស៊េន យ៉ាក់កូប ដែលបានប្រគល់ត្រីដ៏ធំមួយក្បាលនេះ ជូនរដ្ឋបាលជលផល និងបានចូលរួមលែង អភិរក្សត្រីរាជកម្រនេះចូលទៅក្នុងទន្លេវិញ ។ ប្រសិនមានអ្នកចាប់បាន សូមរាយការណ៍មកកាន់រដ្ឋបាលជលផលតាមរយៈលេខ 012805347, 077555804, 097 909 0001 ៕
សម្រួលអត្ថបទដោយ៖ ម៉ារីណា
មតិល្បី
សរសេរមតិ