មកដឹងពីអត្តចរិក និងជីវិតស្នេហារបស់ តារានិករ Libra
Libra គឺជាតារានិករធាតុខ្យល់ ចាប់ផ្ដើមពីថ្ងៃទី២៣ ខែកញ្ញា ដល់ ថ្ងៃទី២២ ខែតុលា មានរូបតំណាងជាជញ្ជីង ដែលវាពិតជាគួរឱ្យចាប់អារម្មណ៍ ព្រោះជារូបតំណាងគ្មានជីវិតតែមួយគត់ នៃតារានិករទាំង ១២។ នៅក្នុងជីវិតរស់នៅរបស់តារានិករធាតុខ្យល់នេះ គឺមានចំណុចល្អច្រើនដូចជា ចិត្តល្អ ផ្ដល់ឱ្យអ្នកដទៃនូវអ្វីដែលត្រូវការ អត់ធ្មត់ និងចិត្តធ្ងន់ ប៉ុន្ដែចូលអ្នកកុំធ្វើឱ្យពួកគេទ្រាំលើសព្រំដែនឱ្យសោះ ព្រោះថាពួកគេអាចក្លាយទៅជាខ្យល់ព្យុះបានគ្រប់ពេល។
Libra ឱ្យតម្លៃទៅលើទំនាក់ទំនងដែលជិតស្និត និងស៊ីជម្រៅ ខណៈតុល្យភាពនៃភាពស្មើគ្នាគឺដើរតួនាទីយ៉ាងសំខាន់មុននឹង Libra មានទំនាក់ទំនងអ្វីជាមួយអ្នក។ ពួកគេតែងព្យាយាមរក្សាមនុស្សគ្រប់គ្នាឱ្យរីករាយ ទោះបីជាពួកគេត្រូវលះបង់រឿងខ្លះក៏ដោយ ឧទាហរណ៍ប្រសិនបើមិត្តភក្ដិមួយក្រុមកំពុងស្វែងរកកន្លែងញ៉ាំ Libra នឹងយល់ព្រមទៅជាមួយអ្នក ទោះបីជាម្ហូបនៅកន្លែងនោះ មិនសូវជាត្រូវចិត្តរបស់ពួកគេក៏ដោយ។
នៅក្នុងជីវិតស្នេហា Libra នឹងតែងមានសំណួរជាច្រើនទៅកាន់ដៃគូនៅគ្រាដំបូងៗ ហើយពេលដែលពួកគេប្រាកដចិត្តហើយនោះ ពួកគេនឹងផ្ដល់ឱ្យអ្នកនូវអ្វីដែលអ្នកចង់បានដូចជា ការខិតខំប្រឹងប្រែងដើម្បីស្នាមញញឹមអ្នក ការយកចិត្តទុកដាក់លើអ្នកទោះត្រឹមជារឿងតូចតាច ហើយប្រសិនបើអ្នកមិនគិតបារម្ភពីពួកគេដូចគេធ្វើដាក់អ្នកទេ អ្នកប្រហែលជាមិនអាចនៅជាមួយ Libra បានយូនោះទេ ព្រោះថាដូចដែលបានលើកឡើង ភាពអាត្មានិយមគឺជារឿងដ៏ធំមួយសម្រាប់ Libra ។
សម្រាប់តារានិករដែលដែលមានភាពចុះសម្រុងខ្លាំងជាមួយ Libra មានដូចជា Aquarius Gemini Leo និង Libra ខណៈតារានិករដែលមិនសូវមានភាពចុះសម្រុងគឺ Cancer Scorpio និង Capricorn ៕
មតិល្បី
សរសេរមតិ