ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ចរាចរណ៍លើផ្លូវល្បឿនលឿនមិនមានគ្រោះថ្នាក់ចរាចរណ៍ ឬបាតុភាពអ្វីឡើយ
ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ផ្លូវល្បឿនលឿនមានយានយន្តឆ្លងចរាចរណ៍ចំនួន ២៣.៤៥២គ្រឿង បើធៀបនិងថ្ងៃទី១០ មានត្រឹមតែចំនួន ១៨.៧០៧គ្រឿងប៉ុណ្ណោះ ចំពោះការធ្វើចរាចរណ៍នៅតាមផ្លូវមិនមានគ្រោះថ្នាក់ចរាចរណ៍ ឬបាតុភាពអ្វីកើតឡើងនោះទេ។
នេះបើតាមក្រសួងការធារណការ បានបញ្ជាក់ថាមិនមានការកកស្ទះយូរទេ នៅច្រកចេញភ្នំពេញ បន្តកន្ទុយគ្នាប្រមាណ១៥០ម៉ែត្រប៉ុណ្ណោះ យានយន្តបានរំកិលខ្លួនចូលបញ្ជរបង់ប្រាក់ តាមកន្លងប្រភេទទូទាត់បានយ៉ាងរលូន ។
គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្រើន និងមានការសម្រួលពីសមត្ថកិច្ចនគរបាលផ្លូវល្បឿនលឿន និងដោយបានអនុវត្តបើកច្រកបន្ថែមបញ្ជាទិស ជានីតិវិធីថ្មីដែលបានត្រៀមទុកមុន ដើម្បីបញ្ចៀសការកកស្ទះយូរផងដែរ៕
សម្រួលដោយ៖ Sun Darasy
សេចក្តីប្រកាសចែករំលែកព័ត៌មាន៖
នេះជាអត្ថបទដើមរបស់Tnaot សូមទាក់ទងសុំការអនុញ្ញាតដើម្បីចុះផ្សាយបន្ត។ ប្រសិនបើចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត នឹងត្រូវចាត់ទុកថាជាការលួចចម្លងនិងរំលោភកម្មសិទ្ធិបញ្ញា។ សូមទាក់ទងតាមអ៊ីមែល support@tnaot.com ឬទូរសព្ទ 023922788 ។
ចុចកន្លែងនេះចូលមើលបន្ថែម
មតិល្បី
សរសេរមតិ