ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមចាត់វិធានការយ៉ាងម៉ឺងមាត់ ចំពោះរថយន្តធុនធំ ដែលបានបំពាក់នូវស៊ីផ្លេរមានសម្លេងលឺខ្លាំង
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដាក់ចេញជាគោលការណ៍ចាត់វិធានការដ៏ម៉ឺងមាត់ ចំពោះរថយន្តគ្រប់ប្រភេទ ពិសេសលើរថយន្ដធុនធំ ដែលបានបំពាក់នូវស៊ីផ្លេរមានសម្លេងលឺខ្លាំងខុសបច្ចេកទេស ។
សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ កម្លាំងជំនាញ នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងជំនាញតាមបណ្ដាអធិការដ្ឋាននគរបាលស្រុក-ក្រុង បានចាត់វិធានការ ឃាត់រថយន្ដធុនធំ ចំនួន៧គ្រឿង ដែលបានបំពាក់ស៊ីផ្លេតខុសបច្ចេកទេស បង្កឲ្យមានសម្លេងលឺខ្លាំងរំខាន់ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងមានការប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងបានហៅអ្នកបើកបរមកធ្វើការអប់រំណែនាំ កិច្ចសន្យា ព្រមទាំងតម្រូវឲ្យដកស៊ីផ្លេតខុសបច្ចេកទេសនោះចេញ និងមិនអនុញ្ញាតឲ្យបំពាក់ស៊ីផ្លេតបែបនេះទៀតឡើយ ៕
សម្រួលអត្ថបទដោយ៖ ម៉ារីណា
មតិល្បី
សរសេរមតិ