សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗ ប្រចាំថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤
១. អ្នកនាំពាក្យក្រសួងកសិកម្ម បដិសេធការផ្សាយពាណិជ្ជកម្មល្បែងអនឡាញរបស់ហ្វេសប៊ុកផេកមួយ
ឯកឧត្តម ឃឹម ហ្វីណង់ សុំមិនទាន់ឆ្លើយតបទៅកាន់លោក ជីង ចក់ តែស្នើសុំផេកមួយចំនួនបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មល្បែងអនឡាញភ្ជាប់ជាមួយវីស័យកសិកម្មកម្ពុជា បន្តមកក៏ទទួលបានការសហការល្អមកវិញដែរ។
២. យុទ្ធនាការពង្រឹងវិធានការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់បន្តរៀបចំនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ
ក្រសួងបរិស្ថានបន្តផ្សព្វផ្សាយវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈនៅតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដោយស្នើសុំឱ្យមានការចូលរួមពង្រឹងការងារគ្រប់គ្រង ការដុតសំណល់នៅទីចំហ ដុតវាលស្មៅ ដុតព្រៃ សំរាម សំណល់រឹង សំណល់ប្លាស្ទិកជាដើម។
៣. «លាក់កន្សែង» ល្បែងប្រជាប្រិយជួយឲ្យអ្នកលេងត្រូវចេះប្រុងស្មារតីជាប់ជានិច្ច
"ល្បែងលាក់កន្សែង" ជាល្បែងមួយរបស់ក្មេងខ្មែរបុរាណកាល តែងលេងសម្រាប់ជាទីកម្សាន្តសប្បាយនៅពេលយប់ខែភ្លឺ ក្នុងរដូវចូលឆ្នាំ ឬនៅពេលជាចន្លោះការហត់នឿយម្ដងៗ។
៤. ខ្យល់បក់បោកខ្លាំងក្នុងទីក្រុងមូស្គូ បណ្តាលឲ្យមនុស្សស្លាប់និងរងរបួស ១៧នាក់
អាជ្ញាធរក្នុងតំបន់បាននិយាយថា មនុស្ស ២ នាក់ស្លាប់ និង ១៥ នាក់ផ្សេងទៀតរងរបួសដោយសារតែខ្យល់បក់បោកខ្លាំងនៅក្នុងរដ្ឋធានីម៉ូស្គូកាលពីថ្ងៃពុធ។
៥. ចិនបញ្ជូនទុរេនមានផ្ទុកសារធាតុពុលចំនួន ៣០ជើង ឱ្យវៀតណាមវិញ
ប្រទេសចិន បានបញ្ជូនផ្លែទុរេនទៅឱ្យវៀតណាមវិញចំនួន ៣០ជើង បន្ទាប់ពីរកឃើញមានសារធាតុពុល Cadmium (កាដមីញ៉ូម) នេះបើគិតចាប់តាំងពីប្រទេសវៀតណាម បានចាប់ផ្តើមការនាំចេញផ្លែឈើជាផ្លូវការទៅកាន់ប្រទេសចិន តាំងពីខែកញ្ញា ឆ្នាំ២០២២ មក។
៦. រញ្ជួយដីដ៏ខ្លាំងកក្រើកតៃវ៉ាន់ បានសម្លាប់មនុស្ស ៩នាក់ និងរបួសជាង ១,០០០នាក់
ការរញ្ជួយដីដ៏ខ្លាំងបំផុតមួយក្នុងរយៈពេល ២៥ឆ្នាំនេះបានអង្រួនកោះតៃវ៉ាន់ ដោយគិតត្រឹមថ្ងៃទី៤ ខែមេសា នេះមានចំនួនអ្នកស្លាប់កើនឡើងដល់ ៩នាក់ និងជាង ១,០០០នាក់ផ្សេងទៀតរងរបួស ដោយសារខ្លះត្រូវសំណងអគារខ្ពស់ៗធ្លាក់ចំ ឬខ្លះជាប់គាំងនៅក្រោមគំនរនៃអគារ។
៧. ទស្សនាវដ្តី Forbes ទើបបានរាប់តារាចម្រៀង Taylor Swift ជាមហាសេដ្ឋីពាន់លាន
Taylor Swift ជាតារាចម្រៀងទីមួយដែលមានទ្រព្យសម្បត្តិរហូតដល់ជាង ១ ១០០ លានដុល្លារ តាមរយៈការរកចំណូលពីការប្រគុំតន្ត្រីរបស់ខ្លួន។
៨. ឯកឧត្តម ឃឹម ហ្វីណង់ បង្ហោះសារសប្បាយចិត្ត ក្រោយបញ្ចប់ការយល់ច្រលំគ្នាជាមួយបងប្រុស២រូប
ឯកឧត្តម ឃឹម ហ្វីណង់៖ ក្រោយភ្លៀង មេឃស្រលះ! សប្បាយចិត្តដែលបានបញ្ចប់ការយល់ច្រលំគ្នាជាមួយបងប្រុសទាំង២ ហង្ស សំណាង Hang Somnang និង LSN លួស សេង ញូស៍។
៩. ក្នុងឆ្នាំ២០២៤ ក្រសួងបានអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងជូនប្រជាកសិករដែលប្រឈមខ្វះទឹកស្រោចស្រពនៅតាមបណ្តាខេត្តចំនួន ១៤
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារអន្តរាគមន៍សង្គ្រោះស្រូវប្រាំងជូនប្រជាកសិករឆ្នាំ២០២៤។
១០. ចំណេះដឹងច្បាប់៖ អំពើហិង្សាលើអ្នកដទៃដោយគិតទុកជាមុន ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ
ចំណេះដឹងច្បាប់៖ ១. អំពើហិង្សាលើអ្នកដទៃដោយគិតទុកជាមុន ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លាន ទៅ ១០លានរៀល។
មតិល្បី
សរសេរមតិ