តារាចម្រៀង លីម តិចម៉េង បង្ហោះសាររៀបរាប់ដ៏មានអត្តន័យទៅកាន់ម្តាយជាទីស្រលាញ់
នាពេលថ្មីៗនេះតារាចម្រៀងសម្លេងស្រទន់ និងជាម្ចាស់ជ័យលាភីក្នុងកម្មវិធីលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ លោក លីម តិចម៉េង បានធ្វើឱ្យបណ្តាអ្នកគាំទ្រចាប់អារម្មណ៍ ក្រោយឃើញលោកបង្ហាញពីជីវិតឯកជន តាមរយៈការបង្ហោះរូបភាពជាមួយក្រុមគ្រួសារ ព្រមទាំងនិយាយរៀបរាប់យ៉ាងមានអត្ថន័យទៅកាន់អ្នកម្ដាយជាទីស្រលាញ់។
ក្នុងនោះលោក លីម តិចម៉េង បានសរសេររៀបរាប់ថា៖ អ្នកម្តាយ កូនប្រុសមិនបានក្លាយជាអ្នកមានដោយសារអាជីពមួយនេះទេ ហើយក៏មិនប្រាថ្នាមានបានទៅណាដែរ ត្រឹមតែមានអាហារបីពេលគឺគ្រប់គ្រាន់ កូនបានបោះបង់ឱកាសការងារ លុយរាប់ពាន់ដុល្លារជាមួយ ហ្គេមអនឡាញ ល្បែងស៊ីសង ផ្សេងៗ… ដែលបំពុលសង្គមដោយមិនមានការស្តាយក្រោយឡើយ តែកូនប្រុសខំប្រឹងរាល់ថ្ងៃនេះគឺទទួលបាននូវមហាកិត្តិយសមួយសម្រាប់អ្នកម្តាយ ក្រុមគ្រួសារ សង្គមជាតិយើងទាំងមូល វាគ្រប់គ្រាន់ទៅហើយ។

តារាចម្រៀងដែលជ្រកកោនក្រោមផលិតកម្ម រស្មីហង្សមាស រូបនេះបានបន្តទៀតថា៖ ទាំងអស់នេះជាអ្វីដែលអ្នកម្តាយបានបង្រៀនកូនៗគ្រប់គ្នា ថ្ងៃក្រោយបង ប្អូនខ្មែរ ពិសេសអ្នកគាំទ្រកូន ពួកគាត់នឹងចងចាំឈ្មោះកូនប្រុសម៉ែក្នុងចិត្តអស់មួយជីវិត លុយមិនអាចទិញវាបានទេ ចូលចាំទុកថា « ជីវិតមានតម្លៃគឺត្រូវតែរស់នៅជាមួយ គុណធម៌ សីលធម៌ សុជីវធម៌ ជាដរាប»។ប្រែសម្រួលដោយ៖ Puthseyha



 
					 
                     
					 
      
 
				
មតិល្បី
សរសេរមតិ