ចែតារំភើបចំពោះភក្តីភាពក្នុងនាមជាឪពុករបស់ប្អូនប្រុស E-Get
អ្នកផលិតមាតិការដ៏ល្បីឈ្មោះនៅលើបណ្តាញសង្គម Alex Conan Real ហៅចែតា បានទៅដល់ផ្ទះរបស់ប្អូនប្រុស ជូ ឡេង ជាអ្នកដឹកជញ្ជូនម្ហូបអាហាររបស់ក្រុមហ៊ុន E-Get ដើម្បីគៀងគររកជំនួយពីសប្បុរសជន ជួយដល់ប្អូនប្រុសដែលកំពុងជួបនូវវិបត្តិគ្រួសារត្រូវប្រពន្ធផិតក្បត់ រត់ចោលទៅតាមប្រុសស្នេហ៍បាត់ ដោយបន្សល់កូនតូចអាយុទើបតែបាន២ខែ។
ដោយមើលឃើញពីភក្តីភាពរបស់ប្អូនប្រុស ជូ ឡេង ក្នុងនាមជាឪពុកដែលបានប្តេជ្ញាចិត្តនឹងចិញ្ចឹមកូនស្រីរបស់ខ្លួនឲ្យបានល្អ និងមានក្តីអាណិតអាសូរចំពោះប្អូនប្រុសផងនោះ នៅយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ចែតាបានទៅផ្ទះរបស់ប្អូនប្រុស និងពោលពាក្យយ៉ាងដូច្នេះថា៖ ខ្ញុំបានមកជួបគាត់ហើយមកដល់ផ្ទះគាត់ផ្ទាល់បានដឹងថាអាណិតប៉ុនណា គាត់មានបងប្អូន ៥នាក់ហើយគាត់ជាកូនច្បងនៅក្នុងគ្រួសារទៀត»។
មិនតែប៉ុណ្ណោះ ចែតា បានបន្តទៀតថា «កុំស្ដាយមនុស្សដែលចង់ទៅ កុំទ្រាំនៅជាមួយមនុស្សដែលគេមិនបានស្រលាញ់យើងស្មោះបើគេគិតថាសប្បាយហើយ សមចិត្តគេឲ្យគេទៅចុះ។ ត្រូវចាំថានៅមានស្រីតាម្នាក់ដែរ ស៊ូៗណាដើម្បីកូនស្រី»។
យ៉ាងណាមិញ រហូតមកដល់ពេលនេះយើងសង្ខេតឃើញថាមានមហាជនជាច្រើននាក់បានសម្តែងអារម្មណ៍អាណិតអាសូរ និងខ្លះទៀតបានយកគ្រឿងបរិភោគ និងទឹកដោះគោ ព្រមទាំងថវិកាមួយចំនួនផ្តល់ជូនប្អូនប្រុស ដើម្បីមានលទ្ធភាពផ្គត់ផ្គង់ និងចិញ្ចឹមកូនស្រីមានអាយុ២ខែនោះឲ្យបានល្អផងដែរ៕ ប្រែសម្រួលដោយ៖ Puthseyha
មតិល្បី
សរសេរមតិ