បុរសស្មោះស្នេហ៍ ជូរ ឡេង ចេញមុខបកស្រាយជាមួយ ចែតា ក្រោយត្រូវម្ដាយក្មេកបកស្រាយវាយប្រហារ
រឿងរ៉ាវគ្រួសាររបស់ ប្អូនប្រុស ជូរ ឡេង អ្នកដឹកទំនិញ Eget នៅតែជាប្រធានបទក្ដៅគគុកក្នុងបណ្ដាញសង្គម ដោយមហាជនផ្ទុះការវែកញែកជារឿយៗ រហូតដល់ម្ដាយក្មេករបស់ ជូរ ឡេង បានចេញបកស្រាយទាំងខឹងសម្បារ ប្រើពាក្យមិនសមរម្យផ្សេងៗ ក៏ដូចជាថាឲ្យកូនប្រសាររៀបគម្រោងការធ្វើបាបប្រពន្ធឲ្យគេស្អប់ដើម្បីចង់បានជំនួយ តែក្រោយខ្នងនៅលួងលោមចង់ត្រូវគ្នាជាមួយប្រពន្ធវិញ។
ជុំវិញការលើកឡើងរបស់ម្ដាយក្មេក ប្អូនប្រុស ជូរ ឡេង បានចេញមកបកស្រាយតាមរយៈការឡាយរបស់ ចែតា ដោយប្អូនបានបញ្ជាក់ថាប្អូនបានជួយមែន តែមិនមែនត្រូវគ្នាវិញទេ គ្រាន់តែជួយឲ្យគេទិញបាយឲ្យអតីតប្រពន្ធហូប ដោយសារតែអារម្មណ៍អាណិតបារម្ភ ធ្លាប់មានមនោសញ្ចេតនា និងខ្លាចប្រពន្ធគិតខ្លី ណាមួយប្រពន្ធនៅម្នាក់ឯងគ្មានអ្នកនៅមើលថែក្នុងបន្ទប់ ព្រមទាំងផ្ដាំទៅម្ដាយក្មេកថា សូមម្ដាយក្មេកឈប់ចេញវីដេអូប្រើពាក្យមិនសមរម្យទៀតទៅ ហើយនៅជួយមើលកូនបង្កើតគាត់ផង បន្ថែមពីនេះអតីតប្រពន្ធក៏បានសារភាពរាល់កុហស សុំការឡើងលែងទោសពីស្វាមី ព្រោះការគិតមិនដិតដល់នាងនៅក្មេងខ្ចីទើបនាងហ៊ានសម្រេចចិត្តក្បត់ចិត្តប្ដីព្រោះតែចង់បានចំណូលជួយគ្រួសារតែប៉ុណ្ណោះ ឃើញបែបនេះហើយប្អូនប្រុស ជូរ ឡេង ក៏បានលើកលែងទោស តែបើត្រូវជានាគ្នាវិញប្អូនប្រុសរូបនេះបានបដិសេធផងដែរ៕ សម្រួលដោយ៖ Sun Darasy
មតិល្បី
សរសេរមតិ