សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗ ប្រចាំថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤
សម្រាប់ព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃនេះរួមមាន៖
១. (មានរូបភាពច្រើនទៀត)៖ ទិដ្ឋភាពភ្ញៀវទេសចរជាតិ និងអន្តរជាតិ មករង់ចាំទស្សនាព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត
ទិដ្ឋភាពភ្ញៀវទេសចរជាតិ និងអន្តរជាតិ មករង់ចាំទស្សនាព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត នាឱកាសព្រឹត្តិការណ៍សមរាត្រី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤
២. រដ្ឋបាលខេត្តព្រៃវែងនឹងរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ង នៅមាត់ទន្លេក្រុងព្រៃវែងរយៈពេល២ថ្ងៃ
រដ្ឋបាលខេត្តព្រៃវែងបានចេញសេចក្តីជូនដំណឹងស្តីការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ង នៅខេត្តព្រៃវែង រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។
៣, កីឡាការិនី ស្រួង ភារី បង្ហោះសារក្នុងអត្ថន័យអប់រំ ក្រោយឃើញបេក្ខនារីប្រឡង Miss Planet Cambodia 2024 ឆ្លើយសំណួរនិយាយខុសពាក្យ
ក្រោយមានការចែករំលែកព្រោងព្រាត នូវវីដេអូនឃ្លីបនៃការឆ្លើយសំណួររបស់បេក្ខនារីប្រឡង Miss Planet Cambodia 2024 ហាក់ទទួលបានមតិរិះគន់ជាច្រើនពីមហាជន ក្នុងនោះកីឡាការិនី ស្រួង ភារី ក៏បានលើកជាសារមួយក្នុងអត្ថន័យអប់រំទៅកាន់ក្មេងជំនាន់ក្រោយ ព្រមទាំងស្នើរដល់អ្នកលេងបណ្ដាញសង្គមគួរបញ្ចេញមតិដោយមានក្រមសីលធម៌ថែមទៀតផង។
៤. កម្ពស់ទឹកទន្លេមេគង្គ ខេត្តក្រចេះជិតដល់កម្រិតប្រកាសអាសន្ន ខណៈមានពលរដ្ឋជាង ៨ពាន់គ្រួសារកំពុងរងផលប៉ះពាល់
កម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះ ជិតដល់កម្រិតប្រកាសអាសន្នហើយ ដោយនៅខ្វះ ០,៨៨ ម៉ែត្រទៀតប៉ុណ្ណោះ ខណៈនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ កម្ពស់ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះមានកម្ពស់ ២១,១២ ម៉ែត្រ បើប្រៀបធៀបទៅនឹងថ្ងៃទី២១ ខែកញ្ញា មានការកើនឡើង ០,២៧ ម៉ែត្រ ។
៥. អ្នកគាំទ្រស្លុតចិត្ត ក្រោយទទួលបានដំណឹងមរណភាពរបស់តារាសម្ដែងថៃ លោក Aom Akkaphan ដោយសារជំងឺមហារីក
បណ្ដាអ្នកគាំទ្រតារាសិល្បៈថៃជាច្រើនបានសម្ដែងអាម្មរណ៍តក់ស្លុត និងសោកស្ដាយយ៉ាងខ្លាំង ក្រោយលឺដំណឹងដ៏សោកសៅថាតារាសម្ដែងថៃដ៏ល្បីប្រចាំប៉ុស្ដិ៍លេខ៧ថៃ លោក Aom Akkaphan បានទទួលមរណភាព ក្នុងអាយុ ៣៩ ឆ្នាំ ដោយសារជំងឺមហារីក។
៦. មិនធម្មតា! «ក្រុមរាជនីតុង Spicy» នៅវ័យក្មេងតែមានទេពកោសល្យសម្តែងពេញខ្លួន
អ្នកលេងបណ្ដាញសង្គមជាច្រើនប្រាដកជាបានស្គាល់ច្បាស់ពីក្រុមសម្ដែងវ័យក្មេង រាជនីតុង Spicy មានទេពកោសល្យខ្ពស់ដែលកំពុងអង្រួនចិត្តមហាជនឲ្យសើចសប្បាយរីករាយបំភ្លេចបាត់ទុក្ខកង្វល់មួយចំនួនតាមរយៈវីដេអូសម្តែងបែបកំប្លែងៗនិងធ្វើម្ហូបនានា។ ជាពិសេសរាល់វីដេអូសម្តែងនីមួយៗ មានអ្នកចុចចូលមើលរហូតដល់ខ្ទង់លាននាក់ឯណោះ។
៧. (មានរូបភាពច្រើនទៀត)៖ ស្នងការដ្ឋាននគរបាលខេត្តកំពត ឃាត់ខ្លួនក្មេងទំនើង ២នាក់ ករណីបង្ហោះម៉ូតូ ផុសក្នុងបណ្ដាញសង្គម
ស្នងការដ្ឋាននគរបាលខេត្តកំពត ឃាត់ខ្លួនក្មេងទំនើង ២នាក់ ករណីបង្ហោះម៉ូតូ ផុសក្នុងបណ្ដាញសង្គម ឃាត់បានអ្នកថត និងអ្នកជិះពីក្រោយ នៅឡើយអ្នកបង្ហោះរូបកំពុងស្រាវជាវបន្ត។
៨. ដំណើរទស្សនកិច្ចទៅកាន់ខេត្តទិសឦសានលើកទី៣ បានបញ្ចប់ដោយជោគជ័យ
ដំណើរទស្សនកិច្ចខេត្តទិសឦសានសម្រាប់ជើងទីបី បានបញ្ចប់ដោយជោគជ័យ និងភាពសប្បាយរីករាយ ខណៈការចុះឈ្មោះសម្រាប់ដំណើរទស្សនកិច្ចប៉ែកឦសានបាន និងកំពុងបន្តរហូតដល់ដំណាច់ឆ្នាំ២០២៤នេះ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន។
៩. ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា នៅចំណុចមុខស្ថានីប្រេងសាវីមិច ខណ្ឌសែនសុខ
ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា (ព្រួតគ្នាវាយ បណ្តាលឱ្យរបួស) ប្រព្រឹត្តល្មើសនៅចំណុចមុខស្ថានីប្រេងសាវីមិច ស្ថិតភូមិត្រពាំងជើងស្រុក សង្កាត់ ក្រាំងធ្នង់ ខណ្ឌសែនសុខ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល២៣:៣០នាទី។
១០, កុំចេះតែហ៊ាន! អាជ្ញាធរចុះរុះរេីសំណង់ដែលគ្មានច្បាប់អនុញ្ញាតសាងសង់រំលោភលើចិញ្ចើមផ្លូវថ្មើរជើងនៅក្នុងបុរីមួយ ក្នុងខណ្ឌពោធិ៍សែនជ័យ
នាសៀលថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២៤ អាជ្ញាធរចុះរុះរេីសំណង់ដែលគ្មានច្បាប់អនុញ្ញាត និងសាងសង់រំលោភលើចិញ្ចើមផ្លូវថ្មើរជើងក្នុងបុរីមួយកន្លែង ស្ថិតនៅផ្ទះលេខNo 21E ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ៕
មតិល្បី
សរសេរមតិ