មិនទុកយូរ! តារាចម្រៀង ទេព បូព្រឹក្ស និង ចែតា ដាក់ចំៗនៅកាន់ លោក Nawat អ្នកគ្រប់គ្រងកម្មវិធី Miss Grand International

តារាចម្រៀងឯករាជ្រ អ្នកនាង ទេព បូព្រឹក្ស និង អ្នកផលិតមាតិកា ចែតា បានចេញមុខប្រតិកម្ម និងបានពួតដៃគ្នាឡាយញុាំពងក្រួចកូន ព្រមទាំងពងទាកូន ក្នុងបណ្ដាញសង្គម ដោយតារារូបនេះបានជជែកវែកញែករឿងរ៉ាវ Miss Grand International ព្រមទាំងនិយាយបោះពាក្យចាក់ដោតមួយចំនួនទៅកាន់ភាគីខាងថៃ ដែលមើលងាយ និងបំភ្លៃការពិតមកកាន់កម្ពុជាយើង។

ក្នុងនោះ អ្នកនាង ទេព បូព្រឹក្ស បាននិយាយបែបនេះថា៖ «ភាគីថៃគ្មានបានជួយអ្វីខ្មែរទេ គឺមកយកតែលុយពីយើងប៉ុណ្ណោះ សុទ្ធតែដៀលថាយើងល្ងង់ទៀត រាល់ដងនាងមិនដែលចង់ឡាយអ្វីទេ តែដោយសារតែនេះជារឿងជាតិខ្មែរយើងទាំងមូលមិនមែនជារឿងរបស់បុគ្គលនោះទេ ទើបនាងដាច់ចិត្តចេញមុខមកឡាយក្នុងបណ្ដាញសង្គមនិយាយឲ្យអស់ចិត្ត ត្បិតតែនាងមិនសូវយល់ពីវិស័យបរវកញ្ញាក៏ពិតមែន តែនាងក៏បានដឹងថារាល់បវរកញ្ញាទាំងអស់ ក្រែងមកការពារភាពយុត្តិធម៌ជូនជាតិ រឺមកការពារភាពអយុត្តិធម៌ ព្រោះនេះជាមុខមាត់របស់ប្រទេស នាងជឿលើរឿងបុណ្យបាប បន្ថែមពីនេះនាងក៏បានប្រកាសថានឹងទៅចម្រៀង Show ឲ្យ លោកស្រី អុឹម សុគន្ធា ដោយមិនយកថវិកាថែមទៀតផង។
អ្នកនាង ទេព បូព្រឹក្ស ក៏បានបន្តទៀតថា៖ «ប្រទេសថៃកម្រជួលតារាខ្មែរណាស់ តែប្រទេសខ្មែរយើងមានប្រាក់ជួលតារាខាងថៃមកបាន ហើយមកដៀលថាប្រទេសយើងក្រទៀត»។
ក្រោយពីបានឃើញបែបនេះហើយមានហ្វេនៗជាច្រើនគាំទ្រដល់ការលើកឡើងរបស់តារាឯករាជ្ររូបនេះ ព្រមទាំងបានស៊ែរចែករំលែកបន្តជាច្រើនផងដែរ៕ សម្រួលដោយ៖ Sun Darasy


មតិល្បី
សរសេរមតិ