មហាជនស្ញប់ស្ញែង ក្រោយឃើញម្ចាស់ប្រេន Lakamo សម្រេចដោះស្លាកផ្សព្វផ្សាយដោយមានរូបភាពតារាថៃ Engfa ចេញ

ម្ចាស់ប្រេន Lakamo លោកស្រី មាស ចាន់ដាលីន សម្រេចដោះស្លាកផ្សព្វផ្សាយដោយមានរូបភាពតារាថៃ Engfa ចេញពីស្លាកនៅជ្រោយចង្វារ ជំនួសដោយរូបលោកស្រីផ្ទាល់និងកូនៗវិញ ដោយសារតែមានការសំណូមពរពីសំណាក់មហាជន ក៏ដូចជាចិត្តរបស់លោកស្រីផ្ទាល់ក៏មានការឈឺចាប់លើរឿងរ៉ាវនៃកម្មវិធី Miss Grand International រវាងភាគីថៃ និងភាគីខាងខ្មែរយើងដូចគ្នាដែរ។

បន្ថែមពីនេះលោកស្រីក៏បានបញ្ជាក់ថា មូលហេតុដែលលោកស្រីជ្រើសរើសយក Engfa ធ្វើជា BA ផលិតផល គឺដោយសារលោកស្រីចង់ពង្រីងទីផ្សារនៅប្រទេសថៃ និងកម្ពុជា ទើបលោកស្រីជ្រើសយក Engfa និង កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលជា Miss Grand ដូចគ្នា យកមកធ្វើជា BA ផលិតផលឡេរបស់លោកស្រីតែម្ដង។

ជាចុងក្រោយលោកស្រីពិតជាសោកស្ដាយលើរឿងរ៉ាវដែលបានកើតឡើង និងចង់ឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរត្រូវតែស្រលាញ់ខ្មែរ និងឲ្យតម្លៃខ្មែរដូចគ្នា សំណូមពរបងប្អូនបញ្ឈប់ការរិះគន់ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ព្រោះក្នុងពេលនេះនាងកំពុងតែរងសំពាធខ្លាំង សូមបងប្អូនងាកមកមើលពីចំនុចល្អៗ និងនៅតែបន្តគាំទ្រលើកស្ទួយដល់ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ឡើងវិញផងដែរ៕ សម្រួលដោយ៖ Sun Darasy


មតិល្បី
សរសេរមតិ