លោក Nawat ផ្តាំពេជ្រ វត្តីសារ៉ាវឌ្ឍី តាមសន្និសីទថា មិនបាច់ទាក់ទងមក MGI ទៀតទេ
នៅក្នុងសន្និសិទ្ធរបស់ Miss Grand International (MGI) លោក Nawat នៅតែបន្តឆ្លើយរាល់សំណួរទាក់ទងនឹងម្ចាស់ Miss Grand Cambodia (MGC) ខណៈលើកនេះ លោកបានបញ្ជាក់ចំៗទៅកាន់ Pichy (ពេជ្រវត្តី សារ៉ាឌ្ឍី) ថា មិនបាច់ទាក់ទងមក MGI ទៀតទេ។
លោក Nawat ដែលជាម្ចាស់កម្មសិទ្ធិ Miss Grand International បានបញ្ជាក់ដូចនេះ បន្ទាប់ពីខឹង កញ្ញា ពេជ្រវត្តី ខណៈដែលលោកបានឃើញកញ្ញា អង្គុយក្នុងសន្និសិទ្ធសារព័ត៌មានដែលរៀបចំដោយ Miss Grand Cambodia។
ឆ្លើយតបចំៗក្នុងសន្និសិទ្និ MGI លោក Nawat ថា មិនចង់ពាក់ព័ន្ធជាមួយអ្នកណាទេ មិនថា Pichy ក៏ដោយ ខាងស្ថាប័ន និងលោកបាន Unfollow (ឈប់តាមដាន) Pichy រួចអស់ហើយ ហើយប្រាប់បុគ្គលិកលោកឲ្យ unfollow ផងដែរ ហើយប្រាប់ឲ្យ ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅខ្មែរឲ្យមានក្តីសុខមិនបាច់ទាក់ទងមក MGI ទៀតទេ អ្នកគាំទ្រនៅថៃក៏មិនទទួលទៀតដែរ។
គួររំលឹកដែរថា មុននិយាយក្នុងសន្និសិទនេះ លោក Nawat ក៏បានលើកឡើងម្តងផងដែរ ក្នុងការផ្សាយផ្ទាល់របស់លោក ទាក់ទងនឹងកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ទាំងខឹងដោយសង្កត់ធ្ងន់ថា លោកឃើញ កញ្ញាអង្គុយក្នុងសន្និសិទ្ធសារព័ត៌មានរៀបចំដោយ MGC ខណៈការពិតគឺលោក អ៊ិន សុភិន ទេដែលជួយនាងឡើងនោះ បើជាមនុស្សដែលស្គាល់ដើមកំណើតមែន គួរតែទៅគាំទ្រលោក អ៊ិន សុភិន ប៉ុន្តែពេលនេះបែរជាកំពុងតែដើរទៅរកកន្លែងស្លាប់។ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺជាម្ចាស់ជ័យលាភី លំដាប់រងទី៥ ក្នុងកម្មវិធី Miss Grand International 2022 ហើយបានសាងកេរឈ្មោះល្បី ដោយមានអ្នកគាំទ្រជាច្រើនក្នុងប្រទេសកម្ពុជា និងថៃ ទាំងក្នុងអំឡុងពេលប្រកួត និងមកដល់បច្ចុប្បន្ន ហើយក៏មានអ្នកគាំទ្របានដាក់ឈ្មោះហៅក្រៅឲ្យកញ្ញាផងដែរគឺ Pichy។ ក្នុងបទសម្ភាសន៍ថ្ងៃចុះកុងត្រាធ្វើតំណាងផលិតផលក្រុមហ៊ុនមួយ កញ្ញាបានបញ្ជាក់ច្បាស់ៗថា តម្លៃខ្លួនរបស់កញ្ញានាពេលបច្ចុប្បន្នពិតជាខ្ពស់ខ្លាំងមែនទែន ដោយសារតែនៅជាប់កុងត្រាជាមួយ MGI ដែលតម្លៃស្តង់ដាអន្តរជាតិ៕
សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា
មតិល្បី
សរសេរមតិ