ចែករំលែកចំណេះដឹងខ្លះៗនៃដំណើរការថត Pre-Weeding សម្រាប់គូស្នេហ៍ដែលមានគម្រោងរៀបអាពាហ៍ពិពាហ៍

ជាទូទៅគ្រប់គូស្នេហ៍ដែលរៀបគម្រោងនឹងចាប់ដៃគ្នារៀបអាពាហ៍ពិពាហ៍ តែងតែនឹកគិតពីគម្រោង និងទីតាំងថត Pre-Weeding ដែលស្អាតៗដើម្បីទុកជាអនុស្សាវរីយ៍ ក៏ដូចជាបានផ្ដិតយកនូវរូបភាពមានទេសភាពស្អាតៗបែបប្រពៃណីខ្មែរ និងឈុតកូនក្រមុំ មកដាក់តាំងនៅខាមុខរោងជ័យ ព្រមទាំងស្លាយនៃកម្មវិធីដ៏ពិសេសនេះ។
យ៉ាងណាមិញប្រសិនជាប្អូនជាគូស្នេហ៍ថ្មីថ្មោង មិនទាន់ដឹងច្បាស់ពីសេវាកម្មផ្តល់កញ្ចប់ Pre-Weeding នោះទេ យើងខ្ញុំសូមចែករំលែកចំណេះដឹងខ្លះៗនៃដំណើរការនៃការថតរូបនេះ ជាទូទៅនៅប្រទេសកម្ពុជាយើងទីកន្លែងដែលពេញនិយម និងមានទេសភាពស្អាតបំផុតនោះ គឺនៅប្រាសាទអង្គរវត្ត និងជិះទូកហង្សនៅខ្លោងទ្វារទន្លេអុំ ព្រមទាំងមានប្រាសាទផ្សេងៗទៀតនៅខេត្តសៀមរាបដែរ។ 
នៅពេលដែលយើងទាក់ទងខាងសេវាកញ្ចប់ Pre-wedding សេវាករនឹងផ្តល់តាមតម្លៃអោយយើងជ្រើសរើសចាប់ពី(250$ ឡើងទៅ) ស្របទៅតាមទីតាំងថត និងឈុតដែលយើងបានជ្រើសរើស។
បន្ទាប់មកគេអោយយើងរើសសម្លៀកបំពាក់សម្រាប់ថតមានសម្លៀកបំពាក់បែបបុរាណ ឬតាមសម័យកាល (ដូចជា៖ ឈុតសម័យលង្វែក ឈុតសម័យស្តេច ឈុតសេដ្ឋីនី) ជាដើម។ បន្ថែមពីនេះសេវាករជាម្ចាស់ហាងខ្លះលោកនឹងជួយណែនាំឈុតផ្សេងៗប្រសិនបើយើងរើសមិនបានស្អាត។
ចំពោះអ្នករៀបចំជួយតុបតែង និងជាងថតរូបមានគ្នាពី ម្នាក់ទៅ២នាក់ ដែលថតអោយ ផាត់មុខឲ្យ ធ្វើសក់ឲ្យកូនក្រមុំ និងរង់ចាំរៀបចំសារ៉េសំលៀកបំពាក់ឲ្យយើងប្រសិនមានចំណុចខ្វះខាត់ដូចជាវៀចវេកន្លែងណាមួយពេលកំពុងថតនោះ។
បន្តមកបន្ទាប់ពីថតហើយខាង កញ្ចប់ Pre-wedding និងមាន Editរូបថតឲ្យយើងឲ្យបានស្អាត ហើយនិងព្រីនរូបចំនួន២សន្លឹកធំៗសម្រាប់ដាក់ខាងមុខរោងការផងដែរ៕ សម្រួលដោយ៖ Sun Darasy


 
					 
                     
					 
      
 
				
មតិល្បី
សរសេរមតិ