លោក ជេម សុខ ចេញមុខសូមទោសជាសាធារណៈទៅកាន់សម្តេចតេជោ ហ៊ុន សែន
លោក សុខ សុគន្ធ ហៅជេម សុខ បានចេញមុខសូមអភ័យទោស សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្រោយនិយាយរិះគន់សម្តេចតេជោថា អញ្ជើញទៅចិនយ៉ាងប្រញាប់ប្រញាល់។
ការចេញសារសូមទោសបែបនេះបន្ទាប់ពីលោក ជេម សុខ បានលើកឡើងថា សម្តេចតេជោ ទៅប្រទេសចិនយ៉ាងប្រញាប់ប្រញាល់ ប៉ុន្តែសម្តេចតេជោក៏បានឆ្លើយតបវិញ នារាត្រីថ្ងៃទី២ ខែធ្នូថា គម្រោងទៅទស្សនកិច្ចនៅចិនមិនមែនទៅទាំងប្រញាប់ប្រញាល់នោះទេ គឺបានរៀបគម្រោងជិត២ខែហើយ។ បន្ទាប់ពីសម្តេចតបទៅវិញបែបនេះ លោក ជេម សុខ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ បានសរសេរលើគណនីបណ្តាញសង្គមផ្ទាល់ខ្លួនយ៉ាងដូច្នេះថា «សូមគោរពសម្ដេចបង «ផ្កាយព្រឹក» ជាទីគោរព! ប្អូនសូមអភ័យទោសពីសម្ដេចបង បើមានការខុសឆ្គងត្រង់ណា។


ជាការពិតណាស់ ប្អូនជាមនុស្សឈឺ និងពុលទឹកមាត់ ដោយប្អូនចូលចិត្តនិយាយលេងសើចច្រើន។ ប្អូនសូមសម្ដេចបង មេត្តាដល់ប្អូន សូមសម្ដេចបងមេត្តាកុំប្រកាន់ទោសអូសដំណើរ»។ លោកជេម សុខ បានលើកឡើងទៀតថា ប្អូនសូមអរគុណសម្ដេចបង និងសូមជូនពរសម្ដេចបងឲ្យមានសុខភាពល្អ និងកម្លាំងខ្លាំងក្លា បំពេញកិច្ចការឧត្តុងឧត្តមដើម្បីប្រទេសជាតិ ។ គួរពុំគួរ សូមទានសម្ដេចបងអភ័យទោស, ដោយគោរពពីខ្ញុំបាទ ជេមសុខ៕



មតិល្បី
សរសេរមតិ