មួយករណីទៀតហើយ! ប៉ូលីសរកឃើញ អ្នកទេសចរណ៍ម្នាក់បានស្លាប់ នៅឆ្នេរ Patong ប្រទេសថៃ ក្រោយទទួលសេវាកម្មម៉ាស្សា

បុរសជនជាតិសិង្ហបុរីម្នាក់បានស្លាប់នៅPhuket បន្ទាប់ពីម៉ាស្សានៅឆ្នេរ Patong ខណៈពេលកំពុងសម្រាកលំហែកាយ។ ប៉ូលីសថៃបាននិយាយថា បុរសអាយុ ៥២ ឆ្នាំរូបនេះបានទៅលេងហាងម៉ាស្សានៅកន្លែងទេសចរណ៍ដ៏ពេញនិយមមួយកាលពីថ្ងៃសៅរ៍ ទី៧ខែ ធ្នូកន្លងទៅនេះ។ លោក Lee Mun Tuk ដែលត្រូវបានទទួលការម៉ាស្សាប្រេងលើរាងកាយ រយៈពេល ៤៥ នាទីបានឈប់ដកដង្ហើមភ្លាមៗបន្ទាប់ពីសេវាកម្ម។
មេប៉ូលិស Patong លោក Chalermchai Hernsawad បាននិយាយថា បុគ្គលិករបស់ហាងបានសុំជំនួយពីប៉ូលីស និងគ្រូពេទ្យ នៅពេលដែលលោក Lee មិនអាចដឹងខ្លួនឡើងវិញ បន្ទាប់ពីបានទទួលការសង្រ្គោះបឋម ។
ប្រពន្ធរបស់គាត់បានប្រាប់សមត្ថកិច្ចថា គាត់មិនគិតថាឧបទ្ទវហេតុនេះកើតឡើងដោយការម៉ាស្សានោះទេ ហើយនិយាយថាប្តីរបស់គាត់មានស្ថានភាពសុខភាពពីមុនមក។ ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា ប្រពន្ធរបស់លោក Lee ក៏មិនយល់ព្រមចំពោះការធ្វើកោសល្យវិច័យ ហើយគ្រោងនឹងយកសពប្តីទៅផ្ទះ ដើម្បីធ្វើបុណ្យតាមសាសនា៕

មតិល្បី
សរសេរមតិ