ពិតជាប្រពៃណាស់! ម្ចាស់ហាងលក់ម៉ូតូ ប្រាក់ សម្បត្តិ បានផ្ដល់ម៉ូតូ ១គ្រឿង ដល់ក្មេងប្រុសម្នាក់ខំជិះកង់ពីខេត្តកំពង់ចាមមកភ្នំពេញតាមរកបងប្រុស

ម្ចាស់ហាងលក់ម៉ូតូដ៏ល្បី ប្រាក់ សម្បត្តិ បានឧបត្ថមម៉ូតូ ១គ្រឿង ទៅកាន់ក្មេងប្រុសម្នាក់ដែលមានចិត្តកត្តញ្ញូតស៊ូជិះកង់ពីខេត្តកំពង់ចាមមកភ្នំពេញតែម្នាក់ឯងទាំងដែលក្នុងខ្លួនមានតែ ៥០០រៀល មករកបងប្រុសនៅភ្នំពេញទាំងមិនស្គាល់សូម្បីតែបន្តិចព្រោះឃើញលោកយាយឈឺជើងខ្លាំង។
តាមរយៈសារព័ត៌មានបានចុះផ្សាយក៏មានមហាជនជាច្រើនបានឃើញហើយកើតក្ដីអាណិតស្រណោះ ព្រមទាំងសរសើរទៅដល់ប្អូនប្រុសថាពិតជាក្លាហានតស៊ូ មិនតែប៉ុណ្ណោះក៏មានសប្បុរជនផ្សេងៗទៀតបានចូលរួមជាថវិកាទៅកាន់ប្អូនប្រុសរូបនេះជាបន្តបន្ទាប់ ដើម្បីជួយសម្រាលការលំបាកបានយកទៅព្យាបាលលោកយាយដែលកំពុងឈឺ។
គួរបញ្ជាក់ផងដែរថា ម្ចាស់ហាងលក់ម៉ូតូ ប្រាក់ សម្បត្តិ រូបនេះតែងតែមានចិត្តសប្បុរធម៌ជួយដល់អ្នកមានការលំបាកជារឿយៗមិនថាជាថវិកា ឬជាម៉ូតូ ទឹកចិត្តដ៏ប្រពៃរបស់លោកស្រីត្រូវបានមហាជនជាច្រើនកត់សម្គាល់ និងកោតសរសើរគ្រប់គ្នា ភាពល្អចិត្តមេត្តារបស់លោកស្រីធ្វើឲ្យគ្រប់គ្នាស្រលាញ់ពេញចិត្តគាំទ្រជាច្រើនផងដែរ៕ សម្រួលដោយ៖ Sun Darasy


មតិល្បី
សរសេរមតិ