អតីតតារាសម្ដែង សឿ សុធារ៉ា ចាប់យកមុខរបរថ្មីដើម្បីជីវភាពប្រចាំថ្ងៃ និងចិញ្ចឹមកូនៗ

អតីតតារាសម្ដែង អ្នកនាង សឿ សុធារ៉ា ងាកមកចាប់មុខរបរថ្មីក្នុងវិស័យអនឡាញ ដោយនាងចាប់ផ្ដើមពីមុខរបរតូចមួយ លក់សាច់គោងៀត, ត្រីងៀត, និងសាច់ក្រកគោ ដើម្បីរកចំណូលផ្គន់ផ្គង់ជីវភាពប្រចាំថ្ងៃក៏ដូចជាដើម្បីចិញ្ចឹមមើលថែកូនរហូតដល់ទៅពីនាក់ ដែលស្របពេលនេះទីផ្សារនៅក្នុងការងារសិល្បៈរបស់នាងក៏ហាក់មានការធ្លាក់ចុះ។

តាមរយៈការបង្ហោះសារក្នុងបណ្ដាញសង្គមនាងបានប្រកាសបែបនេះថា៖ «ឱឈ្មោះជាតារាភាពយន្តឯកដ៏ឧត្តមនៃខ្ញុំអើយ ប៉ុន្តែពេលនេះ........ បងប្អូនទាំងអស់គ្នា ដើម្បីជីវភាពប្រចាំថ្ងៃ ហើយដើម្បីចិញ្ចឹមកូនៗ នាងខ្ញុំសំរេចចិត្តថា លក់សាច់គោងៀត, ត្រីងៀត, ក្រកគោ សូមបងប្អូនជាទីគោរពស្រលាញ់រាប់អានមេត្តាជួយទិញនាងខ្ញុំផង»។

ក្រោយពីបានឃើញការតាំងចិត្តរកចំនូលរបស់តារាស្រីរូបនេះហើយ មហាជនជាច្រើនបានចូលស៊ែរចែករំលែក និងលើកទឹកចិត្តឲ្យនាងខិតខំតស៊ូបន្ត ព្រោះជីវិតគឺបែបនេះឯង ចូលកុំចុះចាញ់ក្រោកឈរឡើងបន្តជីវិតរបស់យើងទៅមុខទៀត ក្នុងនោះក៏មានអ្នកអាណិតស្រលាញ់ច្រើនបានជួយទិញនាងជាច្រើនហូរហែរ ដើម្បីជួយសម្រាលដល់ការលំបាករបស់នាងក្នុងជីវភាពប្រចាំថ្ងៃផងដែរ៕



សម្រួលដោយ៖ Sun Darasy

មតិល្បី
សរសេរមតិ