តារាកំប្លែងជើងចាស់ នាយកុយ ប្រកាសលុបចោលការសម្ដែងភ្លាមៗ ដោយសារត្រូវវះកាត់ជាបន្ទាន់
មហាជនអ្នកលេងបណ្ដាញសង្គម ពិសេសអ្នកនិយមតាមដានវិស័យកំប្លែងបានសម្ដែងក្ដីបារម្ភ ខណៈទទួលបានដំណឹងថា តារាកំប្លែងជើងចាស់ នាយ កុយ បានលុបចោលការងារសម្តែងផ្សេងៗ ដោយសារមានបញ្ហាសុខភាពតម្រូវអោយវះកាត់ភ្លាមៗដោយក្នុងនោះយើងនូវមិនទាន់មានការបញ្ជាក់ច្បាស់ថាតារាកំប្លែងរូបនេះមានជំងឺអ្វីនោះទេ ខណៈកន្លងលោកមិនធ្លាប់បានបង្ហើបពីបញ្ហាសុខភាពនោះទេ។
នេះបើយោងតាមការបង្ហោះរបស់ តារាកំប្លែង អ្នកនាង ស្រីលាភ បានបង្ហោះរូបភាព នាយកុយនៅក្នុងមន្ទីរពេទ្យអមជាមួយសំណេរថា៖ «នាងខ្ញុំស្រីលាភ សូមជូនពរអោយលោកពូកុយវះកាត់ទទួលបានជោគជយ័ ជាសះស្បេីយ មានសុខភាពល្អឡេីងវិញ ឆាប់បានសម្តែងកំប្លែងអោយបងប្អូនសេីចសប្បាយបន្តទៀត ទេវតានិងតាមថែរក្សាជារៀងរហូត»។
ក្រោយពីបានឃើញបែបនេះហើយ សមាគមសិល្បករខ្មែរ ពិតជាមានការសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីទទួលដំណឹងថា តារាកំប្លែងជើងចាស់លោក ជូង ជី ហៅនាយកុយ បានធ្លាក់ខ្លួនឈឺ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលធ្វើឱ្យប៉ះពាល់ដល់ការប្រកបអាជីពសិល្បៈរបស់លោក ។
ដូច្នេះដើម្បីសម្រាលបន្ទុកចំណាយក្នុងសម្រាកព្យាបាល ក្រុមការងារបានប្រគល់ជូនថវិកាឧបត្ថម្ភពីសមាគមសិល្បករខ្មែរចំនួន ១ ០០០ ០០០ រៀល និងថវិកាចំនួន១ ០០០ ០០០ រៀលទៀត របស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមជូនដល់តារាកំប្លែងលោក ជួង ជី និងក្រុមគ្រួសារ។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ និងថ្នាក់ដឹកនាំ រួមទាំងសមាជិក សមាជិកាទាំងអស់ សូមជូនពរដល់តារាកំប្លែងលោក ជួង ជី ហៅនាយ កុយ ឆាប់បានជាសះស្បើយ និងមានសុខភាពល្អបរិបូរណ៌ ដើម្បីបន្តចូលរួមបម្រើអារម្មណ៍ ផ្ដល់នូវភាពសប្បាយរីករាយដល់មហាជនខ្មែរទូទៅឡើងវិញផងដែរ៕ សម្រួលដោយ៖ Sun Darasy
មតិល្បី
សរសេរមតិ