ចិត្តសប្បុរសរបស់ លោកជំទាវ សុខ រស្មី កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងក្នុងបណ្ដាញសង្គម
លោកជំទាវ សុខ រស្មី ដែលត្រូវបានគេស្គាល់ថាជាម្ចាស់ក្រុមហ៊ុន សារ៉ាយសមុទ្រស៊ីប៊ែលប៉ារីស បាននាំយកអំណោយជូនកុមារ នៅអង្កការសប្បុរសធម៌កម្ពុជកុលបុត្រ នៅខេត្តសៀមរាប ដោយក្នុងនោះមានដូចជា អង្ករ ៣តោន ថវិកា ៨លានរៀល នំអាកោរត្នោត និង នំបាក់បិន ៨០ ប្រអប់ កាបូប ៦០ និង សៀវភៅប៊ិច ៦០ឈុត។
ក្នុងនោះ លោកជំទាវ ក៏បានអំពាវនាវដល់បងប្អូនជួយដល់អង្គការមួយនេះដែលកំពុងតែខ្វះខាតថវិកាក្នុងការ ធ្វើដំបូល ចំនួន ៦ពាន់ដុល្លារ ខណៈលោកជំទាវ សុខ រស្មី បានរួមខចំណែកចំនួន ២ពាន់ដុល្លារ នៅខ្វះចំនួន ៤ពាន់ដុល្លារទៀត រដូវភ្លៀងជិតមកដល់ហើយបើសិនជារកជំនួយមិនបាន ដែកក៏ច្រែះខូច កូនៗក៏គ្មានកន្លែងនៅដែរ សូមបងប្អូនជួយម្នាក់បន្តិចៗ ជាការចូលរួមធ្វើបុណ្យ និងជាការជួយដល់ធនធានមនុស្សជំនាន់ក្រោយ។
គួរបញ្ជាក់ផងដែរថា លោកជំទាវ សុខ រស្មី កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងនៅក្នុងបណ្ដាញសង្គម ដោយគ្រប់គ្នាស្គាល់ លោកជំទាវតាមរយៈ វីដេអូអប់រំខ្លីៗ និងសកម្មភាពសប្បុរធម៌ជាច្រើន ជាពិសេសភាពមិនប្រកាន់ខ្លួន ព្រមទាំងការស្និតស្នាលទៅកាន់មនុស្សគ្រប់គ្នាជុំវិញខ្លួន និងអ្នកមានការលំបាក ជាហេតុជម្រុញឲ្យលោកជំទាវ កាន់តែទទួលបានការកោតសរសើរពេញចិត្តពីសំណាក់មហាជនផងដែរ៕ សម្រួលដោយ៖ Sun Darasy
មតិល្បី
សរសេរមតិ