នៅពីក្រោយភាពសប្បាយរីករាយ! ម៉ែសេះទម្លាយរឿងគ្រួសារឪពុកនិងបងប្រុសមិនពេញចិត្តខ្លួនតាំងតែពីតូចមកម្លេះ
មហាជនប្រាកដជាបានស្គាល់ហើយ អ្នកផលិតមាតិកាពហុជំនាញ ម៉ែសេះ ដែលតែងតែធ្វើឲ្យគ្រប់គ្នាផ្ទុះសំណើចរាល់ពេលមើលវីដេអូសម្តែងរបស់គាត់ម្តងៗ ដោយមិនសរសើរមិនបានពីទេព្យកោសល្យសម្តែង ថ្វីមាត់លើកដាក់ពាក្យពេជន៍មិនចេះទាក់។
ជាក់ស្តែងថ្មីៗនេះ អ្នកផលិតមាតិកាដ៏ល្បីមួយរូបដែលតែងតែនាំភាពសប្បាយរីករាយ និង ភាពកំប្លុកកំប្លែងដល់មហាជន ដែលគ្រប់គ្នាស្គាល់ថា ម៉ែសេះ បានបង្ហើបពីការរើសអើងដែលខ្លួនធ្លាប់ជួបប្រទះ។ នៅពីក្រោយការសម្តែងធ្វើដែលឲ្យមហាជនសើចសប្បាយ ម៉ែសេះ បានទម្លាយពីអតីតកាលរបស់ខ្លួននៅក្នុងកម្មវិធីមួយដោយបានឲ្យដឹងថា ខ្លួនតែងទទួលបានការមិនចូលចិត្ត មើលងាយពីសំណាក់ឪពុក និងបងប្រុស និងតែងរងការវាយដំពីឪពុករបស់ខ្លួនដោយសារខ្លួនជាភេទទី៣ ។
អ្នកផលិតមាតិការូបនេះបានបន្ថែមថា កាលពីតូចខ្លួនតូចចិត្តដែលកើតមកខ្វះក្តីស្រឡាញ់ គ្រួសារបែកបាក់គ្នា ហើយនៅក្នុងក្រុមគ្រួសារមានតែម្តាយទេដែលតែងតែអប់រំ ណែនាំ យល់ចិត្តនិង មិនរើសអើងខ្លួនបើទោះបីជាខ្លួនជាភេទទី៣ក៏ដោយ ។ ក្រោយគ្រួសារបែកបាក់គ្នា ម៉ែសេះបានសម្រេចចិត្តចាកចេញពីផ្ទះមករស់នៅខាងក្រៅ។ យ៉ាងណាមិញមហាជនអ្នកនិយមប្រើប្រាស់បណ្តាញសង្គមតែងទទួលបានភាពសប្បាយរីករាយក្រោយឃើញវីដេអូកំប្លុកកំប្លែងរបស់អ្នកផលិតមាតិការូបនេះ និងមានប្រជាប្រិយភាពផងដែរ៕
មតិល្បី
សរសេរមតិ