អង្គការអេដ អេ អាកស្យុង បន្តគាំទ្រការអនុវត្តន៍ថ្នាលបឋមដើម្បីជួយដល់សាលារៀនគោលដៅដែលជួបការលំបាក
ប្រធានអង្គការ អេដ អេអាកស្យុង លោក វន សំភាស់ បានលើកឡើងថា អង្គការ AEA គឺតែងតែធ្វើការគាំទ្រមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ដែលមានកុមារជួបប្រទះបញ្ហាលំបាកទៅលើការសិក្សារបស់ពួកគេ ជាពិសេសកុមារក្រីក្រ កុមារដែលមានឪពុកម្ដាយចំនាកស្រុក ឬកុមារនៅក្រៅសាលារៀនជាដើម ដើម្បីផ្ដល់ឱកាសអោយពួកគេបានសិក្សារៀនសូត្រទៅលើថ្នាលឌីជីថលប្រកបទៅដោយគុណភាព។
លោកបានលើកបន្ថែមថា បច្ចុប្បន្ន អង្គការ អេដ អេ អាក់ស្យុង បានជ្រើសរើសសាលារៀនគោលដៅមួយចំនួន ដើម្បីអោយអនុវត្តន៍កម្មវិធីសិក្សាទៅលើថ្នាលឌីជីថល និងបច្ចេកវិទ្យាដើម្បីអោយពួកគេដើទាន់សង្គមឌីជីថលកម្ម។
លោក បណ្ឌិត កាន់ ពុទ្ធី ប្រធាននាកដ្ឋានបឋមសិក្សា បានលើកឡើងថា ការសហការរវាងនាយកដ្ឋានបឋមសិក្សា និងក្រសួងអប់រំ យុវជន និង កីឡា ជាមួយអង្គការអេដ អេ អាកស្យុង ដើម្បីជួយសម្រួលទៅដល់សាលារៀនគោលដៅរបស់សាលាទៅលើការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀន និងរៀន ខណៈនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥កន្លងទៅនេះ ក្រសួងបានប្រកាសដាក់អោយអនុវត្តន៍ជាផ្លូវការថ្នាលបឋមមនៅទូទាំងប្រទេស មកដល់បច្ចុប្បន្ននេះមានជាង ៧០០០សាលារៀន។
លោកសង្កេតឃើញថា សិស្សដែលមកពីក្រសួងក្រីក្រនាពេលបច្ចុប្បន្ននៅតែជួបបញ្ហាមធ្យោបាយក្នុងការសិក្សា ខណៈសាលារៀនមួយចំនួននៅមិនទាន់មានឧបករណ៍ប្រើប្រាស់គ្រប់គ្រាន់ដើម្បីបម្រើអោយការរៀនរបស់សិស្ស និងគ្រូបង្រៀនជួបផលលំបាកផងដែរ។
លោកស្រី មាស ភិរុណ អនុប្រធានមន្ទីរអប់រំ យុវជន និង កីឡា បានលើកឡើងថា ការអនុវត្ត៍កម្មវិធីថ្នាលបឋម គឺពិតជាមានសារៈសំខាន់ក្នុងការជួយទៅដល់សិស្សដែលក្រីក្រីរស់នៅតំបន់ដាច់ស្រយាលទទួលបានការសិក្សាទៅលើជំនាញឌីជីថលដើម្បីអោយស្របទៅនិងកម្មវិធីសិក្សានានារបស់ក្រសួងអប់រំ។
គួបញ្ជាក់ថា អង្គការ អេដ អេ អាកស្យុង បាននិងកំពុងពង្រីកវិសាលភាពរបស់ខ្លួនលើវិស័យអប់រំនៅកម្ពុជា តាមរយៈការសាងសង់អគារសិក្សាថ្មី កែលម្អឡើងវិញនូវថ្នាក់រៀនរាប់ពាន់បន្ទប់និងផ្តល់សម្ភារៈសិក្សាអាហារូបករណ៍រាប់លានដែលផ្ដល់ដល់កុមារបាត់បង់ឱកាសសិក្សារៀនសូត្របន្តការងាររបស់ពួកគេតទៅមុខទៀត។
លើសពីនេះការគាំទ្រឥតងាកររបស់អង្គការអេដ អេ អាកស្យុង សម្រាប់ការអភិវឌ្ឍធនធាន មនុស្សគឺជាឧបករណ៍ជំនួយមួយក្នុងការពង្រឹងដល់អ្នកអប់រំដោយផ្តល់ឱ្យពួកគេនូវជំនាញនិងចំណេះដឹងចាំបាច់ដើម្បីការអភិវឌ្ឍសមត្ថភាពរបស់ពួកគេទៅថ្ងៃអនាគត៕

热门评论
评论